• 2023-10-18 13:26:12
  • បាល់ទាត់

Kalvin Phillips អាច​នឹង​ចាកចេញ​ពី​ Man City ក្នុង​ខែ​មករា​ខាង​មុខ​

  • 2023-10-18 13:26:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Kalvin Phillips អាច​នឹង​ចាកចេញ​ពី​ក្លឹប​ Manchester City នៅ​ក្នុង​រដូវកាល​លក់​ដូរ​កីឡាករ​ខែ​មករា​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

មូលហេតុ​នៃ​ការ​ចាកចេញ​ពី​ Man City នេះ​គឺ​ដោយ​សារ​តែ​ Phillips ចង់​មាន​ឱកាស​ក្នុង​ការ​ចូល​រួម​ប្រកួត​ច្រើន​។

កីឡាករ​នេះ​លើក​ឡើង​ថា​៖" ដូច​ឃើញ​ស្រាប់​អញ្ចឹង​ ១ឆ្នាំ​កន្លះ​កន្លង​ទៅ​នេះ​ ខ្ញុំ​អត់​សូវ​បាន​ចូល​លេង​ អញ្ចឹង​ខ្ញុំ​ចង់​មាន​ម៉ោង​លេង​ច្រើន​ជាង​មុន​ "។

Phillips ផ្លាស់​មក​លេង​ Man City តាំង​ពី​រដូវកាល​ឆ្នាំ​២០២២/២៣មក​ ដោយ​ចូល​រួម​ប្រកួត​ ២៦ប្រកួត​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់