- 2023-10-09 12:20:57
- បាល់ទាត់
Arsenal ឈ្នះ Man City ជាលើកដំបូងក្នុងរយៈពេលជិត ១០ ឆ្នាំ
- 2023-10-09 12:20:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Arsenal ឈ្នះ Man City ជាលើកដំបូងក្នុងរយៈពេលជិត ១០ ឆ្នាំ
ចន្លោះមិនឃើញ
Arsenal បានយកឈ្នះ Manchester City ក្នុងលីគកំពូលអង់គ្លេសជាលើកដំបូង ក្នុងរយៈពេល ៨ ឆ្នាំ។
កាលពីប្រកួតម្សិលមិញ Arsenal បានយកឈ្នះ Man City ក្នុងលទ្ធផល ១ ទល់នឹង ០។ គ្រាប់បាល់នៅនាទី ៨៦ របស់ខ្សែស្លាប Gabriel Martinelli ជួយកាំភ្លើងធំយកឈ្នះក្រុមលោក Pep Guardiola។
តាំងពីចុងឆ្នាំ ២០១៥ មក Arsenal មិនដែលយកឈ្នះ Manchester City បានឡើយ ពោលគឺចាញ់ ១២ ប្រកួតជាប់ៗគ្នាក្នុងលីគកំពូលអង់គ្លេស។ នេះមានន័យថា ជ័យជំនះយប់មិញ គឺជាជ័យជំនះលើកទីមួយក្នុងរយៈពេល ៨ ឆ្នាំ ដែលកាំភ្លើងធំយកឈ្នះលើ Man City។
ការឈ្នះរបស់ Arsenal ជួយឲ្យក្លឹបដែលមានមូលដ្ឋាននៅក្រុងឡុងដ៍កំពុងឈរចំណាត់ថ្នាក់លេខ ១ ស្ទួនជាមួយក្លឹប Tottenham Hotspurs ក្នុងលីគ Premier Leagueជាមួយនឹងពិន្ទុចំនួន ២០ ហើយមានចំនួនប្រកួតឈ្នះ ៦ ដង និងស្មើ ២ ដងដូចគ្នា៕