• 2023-10-06 13:39:22
  • បាល់ទាត់

ខ្សែការពារ​វ័យ​ក្មេង​រូប​នេះ​ បន្ត​កុងត្រា​ជា​មួយ​ Everton រហូត​ដល់​ឆ្នាំ​២០២៧

  • 2023-10-06 13:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Jarrad Branthwaite បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Everton រយៈពេល​វែង​រហូត​ដល់​ឆ្នាំ​២០២៧។ នេះ​បើ​យោង​តាម​ការ​ប្រកាស​ជា​ផ្លូវការ​របស់​ Everton នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​វ័យ​២១ឆ្នាំ​នេះ​បាន​មក​លេង​ឲ្យ​ Everton តាំង​ពី​រដូវកាល​ឆ្នាំ​២០១៩/២០មក​ តែ​ផ្លាស់​ទៅ​កាន់​ក្លឹប​ផ្សេងៗ​ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​ដូច​ជា​ក្លឹប​ Blackbum Rovers, ក្លឹប​ PSV និង​ក្លឹប​ Jong PSV ។

ក្នុង​រយៈពេល​ ៤ឆ្នាំ​នេះ​ កីឡាករ​នេះ​មក​លេង​ឲ្យ​ Everton បាន​១៨ប្រកួត​ប៉ុណ្ណោះ​ ដោយ​ស៊ុត​ចូល​១គ្រាប់​។

ក្រោយ​បន្ត​កុងត្រា​ថ្មី​នេះ​ Jarrad បាន​បង្ហាញ​អារម្មណ៍​សប្បាយ​ចិត្ត​ខ្លាំង​ព្រោះ​តែ​គេ​ពេញ​ចិត្ត​នឹង​នៅ​បន្ត​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់