• 2023-10-04 13:14:45
  • បាល់ទាត់

Ancelotti សរសើរ​មិន​ដាច់​ពី​មាត់​ពី​សមត្ថភាព​ Bellingham

  • 2023-10-04 13:14:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ដោយ​ធ្វើ​ការ​សរសើរ​ពី​ ខ្សែបម្រើ​ Jude Bellingham មិន​ដាច់​ពី​មាត់​ក្រោយ​ជួយ​ Real Madrid ឈ្នះ​ Napoli ៣-២ ក្នុង​ប្រកួត​ UEFA Champions Leaegue វគ្គ​ Group Stage នៅ​ក្នុង​ថ្ងៃ​នេះ​។

Ancelotti បាន​និយាយ​ថា​៖" Bellingham គឺ​អស្ចារ្យ​មែនទែន​សមត្ថភាព​របស់​គេ​ហ្នឹង​។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​បំផុត​នោះ​គឺ​គេ​មាន​អាយុ​ត្រឹម​២០ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​គេ​មាន​សមត្ថភាព​រហូត​ដល់​ចំណុច​នេះ​"។

លោក​បន្ត​ថា​៖" សមត្ថភាព​ ភាព​ចាស់​ទុំ​ និង​អត្តចរិត​របស់​គេ​គឺ​អស្ចារ្យ​ខ្លាំង​ណាស់​ ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ទើប​២០ឆ្នាំ​ដូច​គេ​នេះ​ "។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ Bellingham ជួយ​ Real បាន​១គ្រាប់​។ នៅ​ក្នុង​រដូវកាល​នេះ​ គេ​ស៊ុត​ចូល​៨គ្រាប់​ហើយ​ ក្នុង​៩ប្រកួត​ប៉ុណ្ណោះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់