- 2023-10-02 12:27:22
- បាល់ទាត់
Martinez រងរបួសធ្ងន់ត្រូវវះកាត់
- 2023-10-02 12:27:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Martinez រងរបួសធ្ងន់ត្រូវវះកាត់
ចន្លោះមិនឃើញ
ខ្សែការពារ Lisandro Martinez បានរងរបួសប្រអប់ជើងស្ដាំ ហើយត្រូវទទួលការវះកាត់នាពេលដ៏ខ្លីខាងមុខ។ នេះបើតាមលោក Erik Ten Hag អ្នកចាត់ការ Manchester United។
Martinez ត្រូវបានក្រុមគ្រូពេទ្យបានលើកចេញភ្លាម បន្ទាប់ពីរងរបួសប្រអប់ជើងស្ដាំ កាលពីប្រកួតបិសាចក្រហមជាមួយ Arsenal កាលពីដើមខែមុន។ ទោះជាយ៉ាងណា កីឡាករបានបន្តចូលលេងក្នុងប្រកួតជាមួយ Brighton និង Bayern Munich។ យោងតាមការចុះផ្សាយរបស់ The Sun ខ្សែការពារអាហ្សង់ទីនបានប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ដើម្បីជម្នះមុខរបួស ហើយចូលលេងជួយក្រុម។
បើតាម Fabrizio Romano ក្លឹបបិសាចក្រហមបានធ្វើតេស្ដប្រអប់ជើងស្ដាំរបស់ Martinez ទើបរកឃើញថាកីឡាករមានរបួសធ្ងន់ធ្ងរ ហើយទាមទារការវះកាត់។ ការវះកាត់នឹងធ្វើឡើងមិនយូរជាង ២ ថ្ងៃទៀត ហើយបើវះកាត់បានជោគជ័យ កីឡាករនឹងត្រូវសម្រាករយៈពេល ២ ទៅ ៣ ខែ។
Martinez ទើបតែវះកាត់ប្រអប់ជើងស្ដាំកាលពីខែមេសា ឆ្នាំនេះតែប៉ុណ្ណោះ។ កាលនោះកីឡាករសម្រាកប្រមាណ ៣ ខែ។
ខ្សែការពារវ័យ ២៥ ឆ្នាំ Martinez បានមកចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំ ២០២២។ កីឡាករបានបង្ហាញទម្រង់លេងយ៉ាងល្អ ហើយក្លាយជាកីឡាករបង្គោលរបស់ក្លឹប៕