• 2023-09-29 12:36:38
  • បាល់ទាត់

Camavinga ជិត​ចុះ​កុងត្រា​ថ្មី​ជាមួយ Real

  • 2023-09-29 12:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eduardo Camavinga នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ Real Madrid នា​ពេល​ឆាប់ៗ​ខាង​មុខ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano។

កុងត្រា​បច្ចុប្បន្ន​របស់ Camavinga មាន​សុពលភាព​រហូត​ដល់​ឆ្នាំ ២០២៧។

កុងត្រា​ថ្មី​ត្រូវ​បាន​ចុះ​ផ្សាយ​ថា មាន​រយៈ​ពេល​ដល់​ឆ្នាំ ២០២៨ ហើយ​មាន​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា (Release Clause) ដល់​ទៅ ១ ប៊ីលាន​អឺរ៉ូ។

យោង​តាម Romano កុងត្រា​ថ្មី​នេះ​នឹង​បង្កើន​ប្រាក់​ឈ្នួល​ឲ្យ Camavinga។ ទោះ​ជា​យ៉ាង​ណា មិន​ទាន់​មាន​របាយការណ៍​ណា​ដែល​ចុះ​ផ្សាយ​ពី​ទំហំ​ប្រាក់​ឈ្នួល​របស់​កីឡាករ​ក្នុង​កុងត្រា​ថ្មី​នេះ​ឡើយ។ ប្រាក់​ឈ្នួល​របស់ Camavinga បច្ចុប្បន្ន​គឺ​ប្រមាណ ១៦ ម៉ឺន​អឺរ៉ូ​ក្នុង​មួយ​សប្ដាហ៍។

ខ្សែ​បម្រើ Eduardo Camavinga បាន​មក​ចូល​រួម​ជាមួយ​ Real កាល​ពី​ឆ្នាំ ២០២១ ពី​ក្លឹប​បារាំង Rennes ក្នុង​តម្លៃ​ប្រមាណ ៣០ លាន​អឺរ៉ូ។ កីឡាករ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ ហើយ​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​ថ្នាក់​ដឹកនាំ Real Madrid។ កីឡាករ​វ័យ ២០ ឆ្នាំ​សញ្ជាតិ​បារាំង​រូប​នេះ​​ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ជា​ច្រើន​មើល​ឃើញ​ជា​កីឡាករ​ដ៏​បង្គោល​របស់ Real សម្រាប់​ពេល​បច្ចុប្បន្ន​ និង​អនាគត៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់