• 2023-09-29 13:29:53
  • បាល់ទាត់

Mourinhoថា​ ការ​ចាប់​ផ្ដើម​រដូវកាល​ថ្មី​នេះ​ មិន​ល្អ​ទាល់​តែ​សោះ​ចំពោះ​ Roma

  • 2023-09-29 13:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho គ្រូបង្គោល​ក្លឹប​ Roma បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពីពេលថ្មីៗ​នេះ​ថា​ ការ​ចាប់​ផ្ដើម​រដូវកាល​ថ្មី​នេះ​ គឺ​មិន​ល្អ​ទាល់​តែ​សោះ​ចំពោះ​ក្លឹប​លោក​។

លោក​ Mourinho បាន​និយាយ​ថា​៖" ជា​ការ​ពិត​ណាស់​ ការ​ចាប់​ផ្ដើម​រដូវកាល​នេះ​គឺ​ជា​ការ​ចាប់​ផ្ដើម​អាក្រក់​បំផុតសម្រាប់​ Roma និង​សម្រាប់​លោក​ក្នុង​នាម​ជា​គ្រូបង្គោល​ "។

លោក​បន្ត​ថា​៖" និយាយ​វា​ក៏​ជា​ការពិត​ផង​ដែរ​ដែល​ Roma មិន​ដែល​មាន​ឱកាស​លេង​ប្រកួត​ផ្ដាច់ព្រ័ត្រ​ ២ដង​ជាប់​គ្នា​ក្នុង​ប្រវត្តិសាស្ត្រ​របស់​គេ​ផង​ដែរ​ "។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤ Roma លេង​ក្នុង​ក្របខ័ណ្ឌ​ Serie A បាន​ ៦ប្រកួត​ ចាញ់​៣ប្រកួត​ ស្មើ​២ប្រកួត​ និង​ឈ្នះ​១ប្រកួត​។ សម្រាប់​ការ​ប្រកួត​ Europa League វគ្គ​១៦ក្រុម​ Roma បាន​យក​ឈ្នះ​ Sheriff ក្នុង​លទ្ធផល​ ២-១៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់