• 2023-09-28 12:37:48
  • បាល់ទាត់

Klopp ពេញ​ចិត្ត​នឹង​ Szoboszlai តាំង​ពី​ថ្ងៃ​ដំបូង​ចូល​លេង​ឲ្យ​ Liverpool

  • 2023-09-28 12:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​កាល​ពី​ពេលថ្មីៗ​នេះ​ថា​ លោក​ពេញ​ចិត្ត​នឹង​ ខ្សែ​បម្រើ​ Dominik Szoboszlai តាំង​ពី​ថ្ងៃ​ដំបូង​កីឡាករ​នេះ​ចូល​លេង​ឲ្យ​ក្លឹប​លោក​។

Klopp បាន​និយាយ​ថា​៖" តាំង​ពី​នាទី​ដំបូង​កីឡាករ​នេះ​ចូល​ហ្វឹកហាត់​ឲ្យ​ក្លឹប​យើង​ Szoboszlai ពិត​ធ្វើ​បាន​ល្អ​មែនទែន​។ គេ​ជា​កីឡាករ​កំពូល​ និង​ជា​ក្មេង​ប្រុស​ដែល​ជឿជាក់​។ គេ​ជា​មនុស្ស​ដែល​ខិត​ខំ​ធ្វើ​ការ​ហ្វឹកហាត់​ខ្លាំង​ដូច​អ្នក​ឃើញ​ស្រាប់​ "។

លោក​បាន​បន្ត​ថា​៖" គេ​ពូកែ​ Press និង​ធ្វើ​យ៉ាង​ណា​ដណ្ដើម​យក​បាល់​ឲ្យ​បាន​រហូត​។ គេ​មិន​ដែល​ឈប់​ក្នុង​ការ​ខិត​ខំ​ទេ​ គេ​ជា​កីឡាករ​លំដាប់​ ដែល​មាន​ចំណុច​ល្អ​ច្រើន​។ និយាយ​ទៅ​ក្លឹប​យើង​ពេញ​ចិត្ត​គេ​តាំង​ពី​ថ្ងៃ​ដំបូង​ "។

Szoboszlai ផ្លាស់​ពី​ Leipzig មក​ Liverpool ក្នុង​តម្លៃ​ ៧០លាន​អ៊ឺរ៉ូ​។ កីឡាករ​នេះ​ចូល​រួម​បាន​ ៨ប្រកួត និង​ស៊ុត​ចូល​ ២គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម