• 2023-09-26 14:54:59
  • បាល់ទាត់

ខ្សែការពារ​វ័យ​ក្បែរ​៣០​ឆ្នាំ​រូប​នេះ​ តកុងត្រា​ថ្មី​នឹង​ Liverpool ក្នុង​រយៈពេល​វែង​

  • 2023-09-26 14:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Kostas Tsimikas បាន​ធ្វើ​ការ​បន្ត​កុងត្រា​ថ្មី​នឹង​ក្លឹប​ Liverpool ក្នុង​រយៈពេល​៤ឆ្នាំ​បន្ត​ទៀត​រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ក្លឹប​នេះ​ផ្ទាល់​។

Tsimikas បាន​មក​លេង​ឲ្យ​ Liverpool តាំង​ពី​រដូវកាល​ឆ្នាំ​២០២០/២១ ដោយ​ចូល​រួម​លេង​ឲ្យ​ក្លឹប​នេះ​សរុប​បាន​ ៦៣ប្រកួត​។

ដោយ​សារ​តែ​មាន​សមត្ថភាព​ជួយ​ដល់​ក្រុម​ Liverpool បាន​ច្រើន​ខាង​ក្លឹប​ក៏​ដូច​ជា​កីឡាករ​រូប​នេះ​ផ្ទាល់​បាន​សម្រេច​បន្ត​កុងត្រា​ថ្មី​ជា​មួយ​គ្នា​។

ក្រោយ​បាន​បន្ត​កុងត្រា​ថ្មី​ Tsimikas បាន​បង្ហាញ​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ដោយ​ថា​អ្វី​ដែល​គេ​ខិត​ខំ​គឺ​ចេញ​ជា​ផ្លែផ្កា​៕

ប្រភព៖ Liverpool FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់