• 2023-09-25 13:17:58
  • បាល់ទាត់

Ancelotti សុខ​ចិត្ត​ទទួល​កំហុស​ក្រោយ​ Real ចាញ់​ Atletico ១-៣

  • 2023-09-25 13:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូបង្គោល​ក្លឹប​ Real Madrid បាន​និយាយ​ថា​វា​ជា​កំហុស​របស់​លោក​ ដែល​ដឹកនាំ​ Real Madrid ឲ្យ​ចាញ់​ Atletico Madrid នូវ​លទ្ធផល​ ១-៣ ក្នុង​ក្របខ័ណ្ឌ​ La Liga នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Ancelotti បាន​លើក​ឡើង​ថា​ ក្រុម​របស់​លោក​ចាប់​ផ្ដើម​មិន​ ការពារ​មិន​បាន​ ដែល​ធ្វើ​ឲ្យ​ខាង​ Atletico អាច​ចាត់ការ​បាន​មុន​ បំបាក់​ស្មារតី​ក្នុង​ការ​ប្រកួត​។

យ៉ាង​ណា​ភាព​បរាជ័យ​មួយ​នេះ​គឺ​ជា​កំហុស​របស់​លោក​ លោក​ទទួល​ខុស​ត្រូវ​សព្វ​បែប​យ៉ាង​នូវ​កំហុស​ឆ្គង​មួយ​នេះ​។

នៅ​ខណៈ​នេះ​ Real Madrid កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣ នៅ​តារាង​ប្រកួត​ La Liga ដែល​១៥ពិន្ទុ​ ខណៈ​ Barcelona នាំ​មុខ​គេ​នៅ​ក្នុង​តារាង​ប្រកួត​មាន​ ១៦ពិន្ទុ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់