• 2023-09-22 11:55:36
  • បាល់ទាត់

Klopp បំបែក​កំណត់​ត្រា​ថ្មី​ក្នុង​ប្រកួត​ក្របខ័ណ្ឌ​ទ្វីប​អឺរ៉ុប​

  • 2023-09-22 11:55:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp បាន​បំបែក​កំណត់​ត្រា​ថ្មី​ក្នុង​ប្រកួត​ក្របខ័ណ្ឌ​ទ្វីប​អឺរ៉ុប​ក្រោយ​ Liverpool បាន​យក​ឈ្នះ​ LASK ក្របខ័ណ្ឌ​ UEFA Europa League វគ្គ​ Group Stage នូវ​លទ្ធផល​ ៣-១ ម្សិលមិញ​នេះ​។

Klopp ក្លាយ​ជា​អ្នកចាត់ការ​ដែល​ឈ្នះ​ក្នុង​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​ច្រើន​គេ​ ដោយ​ឈ្នះ​សរុប​គឺ​ ៥០ប្រកួត​ហើយ​ ក្នុង​នាម​ជា​អ្នកចាត់ការ​ក្លឹប​ Liverpool។

លោក​ Klopp ក៏​បាន​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត​នឹង​ការ​បំបែក​កំណត់​ត្រា​មួយ​នេះ​ ដោយ​លោក​លើក​ឡើង​ថា​ ទោះ​ជា​មាន​ការ​ប្រកួត​បែប​នេះ​ប៉ុន្មាន​ដង​ទៀត​ក៏​នៅ​តែ​ជា​អ្នកចាត់ការ​ Liverpool ដែល​ជោគជ័យ​ជាង​គេ​។

Klopp បាន​ដឹកនាំ​ Liverpool តាំង​ពី​ឆ្នាំ​២០១៥ ដោយ​ធ្លាប់​ឈ្នះ​ពាន​ Premier League និង​ UEFA Champions League និង​ពាន​ផ្សេងៗ​ទៀត​។ លោក​នៅ​មាន​កុងត្រា​នឹង​ក្លឹប​នេះ​ដល់​ឆ្នាំ​២០២៦៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម