• 2023-09-19 13:44:31
  • បាល់ទាត់

Kloppថា​ Liverpool ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ប្រកួត​ Europa League

  • 2023-09-19 13:44:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ក្លឹប​របស់​លោក​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ប្រកួត​ UEFA Europa League ក្នុង​រដូវកាល​នេះ​។

នៅ​សប្ដាហ៍​នេះ​គឺ​នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​ Liverpool នឹង​ប៉ះ​នឹង​ក្លឹប​ LASK ក្របខ័ណ្ឌ​ Europa League វគ្គ​ Group Stage ។

លោក​ Kloppថា​និយាយ​ដាស់តឿន​ក្រុម​លោក​ដោយ​ឲ្យ​ចាត់​ទុក​ការ​ប្រកួត​គ្រប់​ក្របខ័ណ្ឌ​ជា​ការ​ប្រកួត​ធំៗ ដែល​កូន​ក្រុម​លោក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ ដោយ​ចង់​ឲ្យ​ Liverpool ឡើង​ដល់​វគ្គ​ក្រោយ​ទៀត​ក្នុង​ការ​ប្រកួត​ Europa League នេះ​ទៅ​តាម​អ្វី​ដែល​ក្រុម​លោក​អាច​ធ្វើ​បាន​ តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​ក្រុម​លោក​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ប្រកួត​នេះ​។

កាល​ពី​រដូវកាល​មុន​ Liverpool ជាប់​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​ការ​ប្រកួត​ Premier League ដែល​ធ្វើ​ឲ្យ​ក្លឹប​នេះ​បាន​ធ្លាក់​ពី​ Champions League មក​លេង​នៅ​ Europa League នៅ​ក្នុង​រដូវកាល​នេះ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី