• 2023-09-13 11:34:07
  • បាល់ទាត់

Xavi នឹង​ចុះ​កុងត្រា​ថ្មី​បន្ត​នៅ​ដឹកនាំ​ក្លឹប Barca

  • 2023-09-13 11:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Barcelona លោក Xavi នឹង​ចុះ​កុងត្រា​ថ្មី​នា​ពេល​ខាង​មុខ​ដើម្បី​បន្ត​ការ​ដឹកនាំ​ក្លឹប។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ដោយ​លោក Deco ប្រធាន​ទទួល​បន្ទុក​កីឡា​នៃ​ក្លឹប​អ្នក​មាន​បុណ្យ។

Deco បាន​បញ្ជាក់​ថា Xavi នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Barca។ លោក​បាន​បន្ថែម​ថា Xavi សម​នឹង​ទទួល​កុងត្រា​ថ្មី​នេះ​ណាស់។ ទោះ​ជា​យ៉ាង​ណា Deco មិន​បាន​បញ្ជាក់​ថា កុងត្រា​ថ្មី​របស់ Xavi មាន​រយៈ​ពេល​ប៉ុន្មាន​នោះ​ទេ ដោយ​សុំ​លាក់​សិន ហើយ​នឹង​ទម្លាយ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

កុងត្រា​បច្ចុប្បន្ន​របស់ Xavi នឹង​ផុត​កំណត់​នៅ​ខែ​មិថុនា​ឆ្នាំ​ក្រោយ។ យោង​តាម​ពាក្យ​ចចាមអារ៉ាម​ចុះ​ផ្សាយ​ដោយ Goal អ្នក​ចាត់​ការ​ក្លឹប Barca នឹង​ត​កុងត្រា​ដែល​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៥។

Xavi ចូល​មក​ដឹក​នាំ Barca កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០២១។ អ្នក​ចាត់​ការ​ដឹក​សរុប ៩៤ ប្រកួត ហើយ​ឈ្នះ ៥៨ ប្រកួត ស្មើ​ ១៧ ដង និង​ចាញ់ ១៩ លើក៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី