• 2023-09-11 06:28:51
  • ប្រដាល់

អេដមីន គឹម សង់៖​ ក្រុម​មូលនិធិ​គុន​ខ្មែរ​ កើត​ចេញ​ពី​ក្ដី​អាណិត​ពិសេស​ពេល​របួស​គ្មាន​ថវិកា​ព្យាបាល​

  • 2023-09-11 06:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេដមីន​ប្រដាល់​ និង​ជា​អ្នក​ឡាយ​ប្រដាល់​ល្បីឈ្មោះ​នៅ​កម្ពុជា​ លោក គឹម​ សង់​ ថា​មូលហេតុ​បង្កើត​ឲ្យ​មាន​ជា​ ក្រុម​មូលនិធិ​គុន​ខ្មែរ​ នេះ​ឡើងគឺ​កើត​ចេញ​ពី​ការ​អាណិតអាសូរ​កីឡាករ​ កីឡា​ការិនី​គុន​ខ្មែរ​ដែល​មាន​របួស​ហើយ​មិន​សូវ​មាន​លទ្ធភាព​ក្នុង​ការ​ព្យាបាល។​

លោក​ គឹម​ សង់

លោក​ គឹម​ សង់​ បាន​ឲ្យ​ដឹង​ថា​ ការ​ជួយ​កីឡាករ​ កីឡា​ការិនី​ ដែល​មាន​របួស​នេះ​រូប​គេ​បាន​ធ្វើ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ដោយ​កៀរគរ​មិត្តភ័ក្ដិ​ផ្សេងៗ​ ប៉ុន្តែ​មិន​ទាន់​មាន​ជា​ក្រុម​មូលនិធិ​គុន​ខ្មែរ​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ។​

ងាក​មក​និយាយ​ពី​មូលនិធិ​គុន​ខ្មែរ​នេះ​វិញ​អេដមីន​ប្រដាល់​រូប​នេះ​ប្រាប់​ទៀត​ថា​ មូលនិធិ​នេះ​គឺ​បង្កើត​ឡើង​អំឡុង​ខែ​មីនា​ ឆ្នាំ​២០២៣​ ដោយ​មាន​អ្នក​ចូលរួម​ ឬ​ជា​សមាជិក​ចំនួន​ ១៤​នាក់។​ មូលហេតុ​ចម្បង​ដែល​បង្កើត​ឲ្យ​មាន​ជា​មូលនិធិ​នេះ​ឡើង​ គឺ​ដោយ​សារ​តែ​មាន​ចិត្ត​អាណិតអាសូរ​កីឡាករ​ខ្មែរ​ដែល​មាន​របួស​ពេល​ប្រកួត​ ពេល​ហ្វឹកហាត់។​ មួយ​វិញ​ទៀត​កីឡាករ​ភាគច្រើន​មាន​ជីវភាព​ខ្វះខាត​ដូច​ជា​ការ​សម្រាក​ព្យាបាល​របួស​ ការ​ចំណាយ​ផ្គត់ផ្គង់​គ្រួសារ​ ឬ​អាហារ​ហូបចុក​ជាដើម។​

ក្រុមមូលនិធិដែលបានជួយកីឡាករ

បញ្ជាក់​ដែរ​ថា​ មូលនិធិ​គុន​ខ្មែរ​របស់​ អេដមីន​ គឹម​ សង់​ គិត​មក​ដល់​ពេល​នេះ​បាន​ជួយ​កីឡាករ​ចំនួន​ ១០​នាក់​មក​ហើយ។​ មូលនិធិ​នេះ​នឹង​ជួយ​ដល់​កីឡាករ​ កីឡា​ការិនី​ ដែល​មាន​របួស​ពេល​ប្រកួត​ ឬ​ហ្វឹកហាត់​ដូច​ជា​ បាក់បែក​ និង​របួស​ត្រូវ​សង្គ្រោះ​បន្ទាប់​ ជា​ដើម។​ កីឡាករ​ ១នាក់​ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធិ​ចំនួន​ ១លាន​ ៦៧ម៉ឺន​រៀល៕​

លោក​ គឹម​ សង់​ (ខាងឆ្វេង)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី