/64ec93d9a86a4_1693225920_medium.jpg)
- 2023-08-28 12:42:32
- បាល់ទាត់
Joao Cancelo នឹងទៅលេងឲ្យ Barca នៅក្នុងរដូវកាលនេះ
- 2023-08-28 12:42:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Joao Cancelo នឹងទៅលេងឲ្យ Barca នៅក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
ខ្សែការពារ Joao Cancelo នឹងផ្លាស់ពីក្លឹប Manchester City ទៅកាន់ក្លឹប Barcelona នៅក្នុងរដូវកាលឆ្នាំ២០២៣/២៤ ក្នុងលក្ខខ័ណ្ឌខ្ចីជើង។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
នៅក្នុងខណៈពេលនេះ Man City និង Barca កំពុងរៀបចំកុងត្រា និងឯកសារនានាសម្រាប់ Cancelo ក្នុងការផ្លាស់ប្ដូរក្លឹបនេះ។
ខ្សែការពាររូបនេះនឹងផ្លាស់មកកាន់ Barca ឆាប់ៗដោយរង់ចាំតែពេលវេលាប៉ុណ្ណោះ ដោយខាង Barca ក៏មានលក្ខខ័ណ្ឌទិញយកកីឡាកររូបនេះផងដែរ។
Joao Cancelo មកលេងឲ្យ Man City តាំងពីរដូវកាលឆ្នាំ២០១៩មក ដោយចូលរួមលេងបាន ១៥៤ប្រកួត និងស៊ុតចូល ៩គ្រាប់៕