• 2023-08-25 11:49:05
  • បាល់ទាត់

Man City ទិញ​យក​បាន​ Jeremy Doku ពី​ Rennes ជា​ផ្លូវការ​

  • 2023-08-25 11:49:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester City បាន​ទិញ​យក​ ខ្សែស្លាប​ Jeremy Doku ពី​ក្លឹប​ Rennes ជា​ផ្លូវការ​នៅ​ក្នុង​នេះ​។

បើ​តាម​ Fabrizio Romano ក្លឹប​អង់គ្លេស​មួយ​នេះ​បាន​ចាយ​លុយ​ប្រមាណ​ ៦០លាន​អ៊ឺរ៉ូ​ ក្នុង​ការ​នាំ​ Doku ពី​ Rennes ក្រោយ​ចរចា​គ្នា​ប៉ុន្មាន​លើក​។

Doku ព្រម​មក​លេង​ឲ្យ​ Man City នេះ​ក្នុង​កុងត្រា​រយៈពេល​៥ឆ្នាំ​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០២៣/២៤នេះ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៨។

កីឡាករ​នេះ​បាន​លេង​ឲ្យ​ Doku បាន​៣រដូវកាល​ពេញ​ ដោយ​ចូល​លេង​បាន​ ៩០ប្រកួត និង​ស៊ុត​ចូល​ ១១គ្រាប់​៕

ប្រភព៖ mancity ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់