• 2023-08-21 12:42:38
  • បាល់ទាត់

Alexis Sanchez អាច​នឹង​ត្រលប់​មក​កាន់​ Inter Milan វិញ​

  • 2023-08-21 12:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Marseille កីឡាករ​ Alexis Sanchez អាច​នឹង​ត្រលប់​មក​កាន់​ក្លឹប​ Inter Milan នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ លោក​ Giuseppe Marotta នាយក​ប្រតិបត្តិ​ក្លឹប​អ៊ីតាលី​ Inter Milan នេះ​។

លោក​ Marotta បាន​និយាយ​ថា​៖" ពិត​ណាស់​ Sanchez មាន​បំណង​ពេញ​ចិត្ត​នឹង​ត្រលប់​មក​កាន់​ Inter Milan យើង​វិញ​។ វា​ជា​រឿង​ពិត​ គេ​បាន​ផ្ញើ​សារ​មក​ប្រាប់​យើង​ថា​ គេ​ចង់​ត្រលប់​មក​លេង​នៅ​ទី​នេះ​វិញ​ "។

Sanchez ធ្លាប់​ជា​កីឡាករ​របស់​ Inter Milan បាន​៣រដូវកាល​ ចាប់​ពី​រដូវកាល​ឆ្នាំ​២០១៩/២០២០-២០២១/២២ ដោយ​នៅ​ក្នុង​នោះ​មក​លេង​ក្នុង​លក្ខខ័ណ្ឌ​ជើង​ពី​ Manchester United ១រដូវកាល​។ កីឡាករ​នេះ​ចូល​លេង​សរុប​បាន​ ១០៩ប្រកួត​ និង​ស៊ុត​ចូល​បាន​ ២០គ្រាប់​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់