• 2023-08-08 12:25:56
  • បាល់ទាត់

Morata ​ជិត​ចុះ​កុងត្រា​ថ្មី​ជាមួយ AT Madrid

  • 2023-08-08 12:25:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Alvaro Morata នឹង​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប Atletico Madrid នា​ពេល​ដ៏​ឆាប់​ខាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​សារព័ត៌មាន​ Fabrizio Romano។

ប្រភព​ដដែល​បាន​លើក​ថា កុងត្រា​ថ្មី​នឹង​មាន​សុពលភាព​រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២៧។ មិន​មាន​របាយការណ៍​ណា​ដែល​អាច​អះអាង​ថា ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​របស់​កីឡាករ​រូប​នេះ​ឡើង​ក្នុង​កម្រិត​ណា​មួយ​នោះ​ឡើយ។

យោង​តាម​អ្នក​សារព័ត៌មាន Romano កីឡាករ​អេស្ប៉ាញ​វ័យ ៣០ ឆ្នាំ មាន​អារម្មណ៍​ល្អ​ជាមួយ​ក្លឹប AT Madrid បន្ទាប់​ពី​ជួប​និយាយ​ជាមួយ​អ្នក​ចាត់​ការ Diego Simone និង​ថ្នាក់​ដឹកនាំ​ក្លឹប​ផ្សេង​ទៀត។ ដូច្នេះហើយ ទើបទាំងភាគីកីឡាករ និងភាគីក្លឹបចង់ចុះកុងត្រាថ្មីឆាប់ៗ។

កាល​ពី​រដូវ​កាល​មុន Morata ចូល​លេង​ឲ្យ AT Madrid សរុប ៤៥ លើក និង​ស៊ុត​ចូល ១៥ គ្រាប់៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់