• 2023-08-07 12:20:00
  • បាល់ទាត់

Mourinho បដិសេធ​សំណើ​ចង់​បាន​របស់​ក្លឹប​ចំនួន​២ ពី​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​

  • 2023-08-07 12:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mouriho គ្រូ​បង្គោល​ក្លឹប​ Roma បាន​និយាយ​សារព័ត៌មាន​ Corriere dello Sport នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​បាន​បដិសេធ​សំណើ​ចង់​បាន​របស់​ក្លឹប​ Al Hilal និង​ក្លឹប​ Al Ahli ដែល​ហៅ​លោក​ទៅ​ធ្វើ​ជា​គ្រូបង្គោល​ក្លឹប​ពួក​គេ​។​

លោក​ Mourinho បាន​និយាយ​ថា​៖" ខ្ញុំ​ទទួល​បាន​សំណើ​ពី​ក្លឹប​ពីរ​ពី​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ចង់​បាន​ខ្ញុំ​ជា​គ្រូបង្គោល​របស់​ពួក​គេ​គឺ​ ក្លឹប​ Al Hilal និង​ក្លឹប​ Al Ahli។ យ៉ាង​ណា​ខ្ញុំ​សម្រេច​ចិត្ត​បដិសេធ​ ច្រាន​ចោល​សំណើ​របស់​ពួក​គេ​ទាំង​ពីរ​នោះ​ ព្រោះ​តែ​ខ្ញុំ​ចង់​នៅ​បន្ត​នៅ​ Roma បន្ត​ទៀត​ "។

Morinho ដឹក​នាំ​ Roma បាន​២ឆ្នាំ​ហើយ​តាំង​ពី​ឆ្នាំ​២០២១មក​ ដោយ​នៅ​សល់​កុងត្រា​រហូត​ដល់​ឆ្នាំ​ ២០២៤។ ចំពោះ​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ក្នុង​រដូវកាល​នេះ​គឺ​បាន​ចាយ​លុយ​ច្រើន​ដើម្បី​ទិញ​កីឡាករ​ល្បី​ៗ​ពី​អឺរ៉ុប​ ក៏​ដូច​ជា​មាន​គោលដៅ​ទិញ​ដឹកនាំ​ដើម្បី​ពង្រឹង​គុណភាព​លីគ​របស់​ខ្លួន​ផង​ដែរ​៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់