• 2023-08-01 14:10:12
  • បាល់ទាត់

Klopp អស់​សំណើច​នឹង​ពាក្យ​ចចាមអារ៉ាម​ថា​ Liverpool កំពុង​គិតគូរ​ទិញ​យក​ Mbappe

  • 2023-08-01 14:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Sky Sports បែប​អស់​សំណើច​ក្រោយ​លើក​ឡើង​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ Liverpool កំពុង​គិតគូរ​ទិញ​យក​ ខ្សែប្រយុទ្ធ​ Kylian Mbappe ។

Klopp បាន​និយាយ​ថា​៖" ក្លឹប​យើង​សុទ្ធ​តែ​អស់​សើច​នឹង​ពាក្យ​ចចាមអារ៉ាម​នេះ​តែ​ម្ដង​។ ខ្ញុំ​អាច​និយាយ​ថា​ គេ​ជា​កីឡាករ​ដ៏​ល្អ​ខ្លាំង​មួយ​រូប​ ប៉ុន្តែ​អា​រឿង​លក្ខខ័ណ្ឌ​ហិរញ្ញវត្ថុ​របស់​គេ​មិន​ស័ក្ដិសម​នឹង​យើង​​តែ​ម្ដង​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​មិន​ចង់​បញ្ចប់​សំណើច​នេះ​ទេ​ គ្រាន់​តែ​អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ថា​ យើង​មិន​បាន​សិក្សា​ គិត​គូរ​រឿង​ហ្នឹង​ទេ​។ តែ​ប្រហែល​ជា​នរណា​ម្នាក់​ក្នុង​ក្លឹប​ត្រៀម​ហើយ​បាន​ប្រាប់​ខ្ញុំ​ដើម្បី​ឲ្យ​ភ្ញាក់ផ្អើល​ទេ​ដឹង​។ តែ​ខ្ញុំ​មក​ដឹកនាំនេះ​ ៨ឆ្នាំ​ហើយ​ អត់​មាន​រឿង​អញ្ចឹង​ទេ​ សង្ស័យ​តែ​លើក​ដំបូង​ហើយ​មើល​ទៅ​ "៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់