• 2023-07-31 12:37:26
  • បាល់ទាត់

Dembele ព្រម​ចូល​រួម​ជាមួយ PSG

  • 2023-07-31 12:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Ousmane Dembele ព្រម​ទៅ​ចូល​រួម​ជាមួយ​ក្លឹប​យក្ស​បារាំង PSG។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​សារព័ត៌មាន Fabrizio Romano។

យោង​តាម​ប្រភព​ដដែល PSG ហ៊ាន​ឲ្យ Dembele កុងត្រា​ ៥ ឆ្នាំ​។ ភាគី​កីឡាករ បាន​ព្រមព្រៀង​ចង់​ទៅ​ចូលរួម​ជាមួយ​ក្លឹប​យក្ស​បារាំង​ហើយ។ ឥឡូវ​នេះ ដល់​វគ្គ​ក្លឹប PSG និង​ក្លឹប Barcelona ចរចា​គ្នា​រឿង​តម្លៃ​ផ្ទេរ។ យោង​តាម​របាយការណ៍​ចុង​ក្រោយ PSG ហ៊ាន​ឲ្យ​ថ្លៃ​ផ្ទេរ​ប្រមាណ ៥០ លាន​អឺរ៉ូ ខណៈ Barcelona ចង់​ទារ​ថ្លៃ​ជាង​នេះ។

Dembele បាន​មក​ចូល​រួមជាមួយ Barca ពី Borussia Dortmundកាល​ពី​ឆ្នាំ ២០១៧ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ១០៥ លាន​អឺរ៉ូ។ ពេល​វេលា​ជាង ៦ ឆ្នាំ​នៅ Barcelona មាន​ឡើង​មាន​ចុះ​សម្រាប់​កីឡាករ​រូប​នេះ ដោយ​ពើប​ប្រទះ​នឹង​បញ្ហា​របួស​ច្រើន។ កីឡាករ​បារាំង​វ័យ ២៦ ឆ្នាំ​លេង​ឲ្យ​យក្ស​អេស្ប៉ាញ​សរុប ១៨៥ ប្រកួត និង​ស៊ុត​ចូល ៤០ គ្រាប់៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់