• 2023-07-13 11:14:18
  • បាល់ទាត់

FIFA ហាម​ក្លឹប Al-Nassr មិន​ឲ្យ​នាំ​ចូល​កីឡាករ​ថ្មី

  • 2023-07-13 11:14:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ហៅ​កាត់​ថា FIFA បាន​សម្រេច​ដាក់​បម្រាម​ទៅ​លើ​ក្លឹប Al-Nassr មិន​ឲ្យ​នាំ​ចូល​កីឡាករ​ថ្មី​រយៈ​ពេល ៣ រដូវ​កាល។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Daily Mail មូលហេតុ​នាំ​ឲ្យ FIFA សម្រេច​បែប​នេះ គឺ​ដោយ​សារ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr មិន​បាន​បំពេញ​កាតព្វកិច្ច​បង់​ប្រាក់​ដែល​ជំពាក់​ទៅ​ឲ្យ​ក្លឹប Leicester City ចំពោះ​ការ​ផ្ទេរ​កីឡាករ Ahmed Musa កាល​ពី​ឆ្នាំ ២០១៨។ ទឹក​ប្រាក់​ដែល​ជំពាក់​នោះ​គឺ​ប្រមាណ ៤០ ម៉ឺន​ផោន​បូក​នឹង​ការ​ប្រាក់មួយ​ចំនួន។

បើ​តាម​ប្រភព​ដដែល ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​កំពុង​ដុត​ដៃ​ដុត​ជើង​ដោះ​ស្រាយ​បញ្ហា​មួយ​នេះ ហើយ​ចង់​មាន​ចេតនា​បង់​ប្រាក់​ជំពាក់​នោះ​ទៅ​ឲ្យ Leicester ដើម្បី​បញ្ចប់​រឿង។

FIFA ក្នុង​ថ្ងៃ​នេះ​ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា បើ​សិន​ជា​បំណុល​នេះ​ត្រូវ​បាន​ទូទាត់ នោះ​បម្រាម​មួយ​នេះ​នឹង​ត្រូវ​បាន​ដក​ភ្លាម។

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ចុះ​ផ្សាយ​ណា​មួយ​ដែល​អាច​រំលេច​ថា ហេតុ​អី​បាន​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​មិន​ទូទាត់​ប្រាក់​បំណុល​នេះ​ឲ្យ Leicester ហើយ​បន្តមិនសងរហូត​ដល់​ទទួល​បម្រាម​ពី FIFA បែប​នេះ។

ក្លឹប Al-Nassr គឺ​ជា​ក្លឹប​ដ៏​ធំ​មួយ​របស់​លីគ​កំពូល​អារ៉ាប៊ីសាអ៊ូឌីត។ ក្លឹប​នេះ​មាន​ធនធាន​សន្ធឹកសន្ធាប់ ហើយ​ហ៊ាន​ចំណាយ​ថវិកា​ជា​ច្រើន​ក្នុង​ការ​ផ្ទេរ​ចូល​កីឡាករ។ តួយ៉ាង​ ក្លឹប​​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo កាល​ពី​ដើម​ឆ្នាំ​នេះ ដោយ​ហ៊ាន​ឲ្យ​កុងត្រា​រយៈ​ពេល ២ ឆ្នាំ ក្នុង​មួយ​ឆ្នាំ​ទទួល​បាន​ប្រាក់​ឈ្នួល​ដល់​ទៅ ១៧៥ លាន​ផោន​ឯណោះ។

Ronaldo លេង​បាន​សរុប​ឲ្យ Al-Nassr ចំនួន ១៩ ប្រកួត និង​ស៊ុត​ចូល ១៦ គ្រាប់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់