• 2023-07-12 10:58:55
  • បាល់ទាត់

Pulisic ចូល​រួម​ជាមួយ AC Milan

  • 2023-07-12 10:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើប្រយុទ្ធ Christian Pulisic សម្រេច​ចូល​រួម​ជាមួយ AC Milan។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស Dialy Mail កីឡាករ​ Pulisic បាន​ទៅ​ដល់​ទី​ក្រុង​ Milan នៃ​ប្រទេស​​អ៊ីតាលី​ហើយ​នា​ថ្ងៃ​នេះ ដើម្បី​ត្រៀម​បំពេញ​បែប​បទ​លម្អិត​មួយ​ចំនួន​ដើម្បី​សម្រេច​ចូល​រួម​ជាមួយ AC Milan ជា​ផ្លូវ​ការ។ បើមិនមានអ្វីប្រែប្រួលទេ ក្លឹបអ៊ីតាលីនឹងប្រកាសនៃការផ្ទេរនេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

ដំណឹង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ក្លឹប Chelsea និង AC Milan បាន​ព្រមព្រៀង​ឯកភាព​គ្នា​ទាក់ទង​នឹង​ថ្លៃ​ផ្ទេរ​កីឡាករ​រូប​នេះ។ បើ​តាម​របាយការណ៍​ចុង​ក្រោយ ក្លឹប​ទាំង​ពីរ​សម្រេច​យល់ព្រម​នឹង​តម្លៃ​ផ្ទេរ​ប្រមាណ ២០ លាន​ផោន។

បើ​តាម​ប្រភព​ដដែលPulisic នឹង​ចុះ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ រហូត​ដល់​ឆ្នាំ​ ២០២៧ ជាមួយ​ក្លឹប​យក្ស​អ៊ីតាលី។

ខែ្ស​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​អាមេរិក​វ័យ ២៤ ឆ្នាំ Pulisic បាន​មក​ចូល​រួម​ជាមួយ Chelsea កាល​ពី​ឆ្នាំ ២០១៩ ពី​ក្លឹប​អាល្លឺម៉ង់ Borrussia Dortmund។ កីឡាករ​លេង​ឲ្យ​តោ​ខៀវ​សរុប ១៤៥ លើក និង​ស៊ុត​ចូល ២៦ គ្រាប់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់