• 2023-07-03 13:36:51
  • បាល់ទាត់

Roma ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Greenwood

  • 2023-07-03 13:36:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​អ៊ីតាលី Roma មាន​បំណង​ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Mason Greenwood ពី​ក្លឹប Manchester United។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ The Sun។

អ្នក​ចាត់​ការ​ក្លឹប Roma លោក Jose Mourinho ត្រូវ​បាន​រាយការណ៍​ថា ចាប់​អារម្មណ៍​ចង់​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Greenwood ដោយ​លោក​សម្លឹង​ឃើញ​សក្ដានុពល​របស់​កីឡាករ​វ័យ ២១ ឆ្នាំ​រូប​នេះ។ បើ​តាម​របាយការណ៍​ចុង​ក្រោយ ក្លឹប​បិសាច​ក្រហម​ក៏​ចង់​ឲ្យ​កីឡាករ​រូប​នេះ​ខ្ចី​ជើង​ទៅ​ជា​ក្លឹប​សមរម្យ​ណា​មួយ​ផង​ដែរ ដើម្បី​ឲ្យ​ខ្សែ​ប្រយុទ្ធ​បាន​ទទួល​នូវ​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ឡើង​វិញ បន្ទាប់​ពី​ខាន​លេង​បាល់ទាត់​ជា​ផ្លូវ​ការ​ជាង ១ ឆ្នាំ​កន្លះ​រួច​មក​ហើយ ដោយ​បញ្ហា​ផ្លូវ​ច្បាប់​មួយ​ចំនួន។

បច្ចុប្បន្ន បិសាច​ក្រហម​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន​មិន​ឲ្យMason Greenwood ចូល​រួម​លេង​ប្រកួត​ផ្លូវ​ការ ឬ​ចូល​ហ្វឹកហាត់​ជាមួយ​ក្រុម​ឡើយ តែ​ក្លឹប​អនុញ្ញាត​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​ហាត់​តែ​ឯង​បាន។

គួរ​បញ្ជាក់​ផង​ដែរ​ Greenwood ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២២​កន្លង​ទៅ​​ ក្រោយ​សង្សារ​របស់​ខ្លួន​ Harriet Robson បាន​បង្ហោះ​វីដេអូ​ និង​រូបភាព​កីឡាករ​រូប​នេះ​វាយ​ធ្វើ​បាប​នាង​។ យ៉ាង​ណា​នៅ​ដើម​ខែ​កុម្ភៈ​ កីឡាករ​នេះ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ តែ​ការ​ស៊ើបអង្កេត​នៅ​តែ​បន្ត ​ពាក់ព័ន្ធ​​បទចោទ​ សង្ស័យ​មាន​ចេតនា​​វាយ​ធ្វើ​បាប​ប្រើ​អំពើ​ហិង្សា​​ ​រំលោភ​ផ្លូវ​ភេទ និង​គំរាម​សម្លាប់​ លើ​នារី​ជា​សង្សារ​របស់​ខ្លួន​​នេះ​ ។ ក្រោយ​ការ​ស៊ើប​អង្កេត​ជាង ១ ឆ្នាំ​កន្លង​ទៅ តុលាការ​សម្រេច​ទម្លាក់​បទ​ចោទ​មក​លើ​កីឡាករ​រូប​នេះ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ២០២៣​នេះ។

ទោះ​ជា​ទម្លាក់​បទ​ចោទ​ក្ដី នៅ​មាន​រឿង​ផ្លូវ​ច្បាប់​មួយ​ចំនួន​នៅ​បន្ត។ ដូច្នេះ​ហើយ​ទើប Man Utd បន្ត​ផ្អាក​កីឡាករ​រូប​នេះ​មិន​ចូល​លេង​ ឬ​ហ្វឹកហាត់​ជាមួយ​ក្រុម។ ទោះ​ជា​យ៉ាង​ណា សេចក្ដីរាយការណ៍​ចុង​ក្រោយ​ជា​ច្រើន បាន​លើក​ឡើង​ថា​អ្នក​ចាត់​ការ​បិសាច​ក្រហម លោក Erik Ten Hag ពេញ​ចិត្ត​នឹង​សក្ដានុពល​របស់ Greenwood ហើយ​មិន​ចង់​លក់​កីឡាករ​រូប​នេះ​ឡើយ តែ​បើ​ចាំ​បាច់​អាច​បណ្ដោយ​ឲ្យ​កីឡាករ​ខ្ចី​ជើង​នៅ​ក្លឹប​សមរម្យ​ណា​មួយ​បាន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់