• 2023-06-29 11:48:39
  • បាល់ទាត់

ខ្សែ​បម្រើ​ឆ្នើម​ Leicester សម្រេច​មក​ចូល​រួម​ជាមួយ Spurs

  • 2023-06-29 11:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ ក្លឹប​ Tottenham Hotspur បាន​ផ្ទេរ​យក​ខ្សែ​បម្រើ James Maddison ពី​ក្លឹប Leicester City។

យោង​តាម​ Sky Sports ក្លឹប Spurs បាន​ចំណាយ​ប្រមាណ ៤០ លាន​ផោន ដើម្បី​ផ្ទេរ​កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ ២៦ ឆ្នាំ​រូប​នេះ។ កីឡាករ​ចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្លឹប។

Maddison គឺ​ជា​កីឡាករ​ល្អ​របស់​ក្លឹប Leicester City។ ក្នុង​រយៈ​ពេល ៥ ឆ្នាំ​នៅ​ជាមួយ​ក្លឹប កីឡាករ​លេង​សរុប ២០៣ ប្រកួត និង​ស៊ុត​ចូល ៥៥ គ្រាប់។ មុន​មក​ចូល​រួម​ Spurs ខ្សែ​បម្រើ Maddison នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត​ជាមួយ​ក្លឹប​ Leicester។

តាម​ពិត​ទៅ Leicester មិន​ចង់​លក់​ខ្សែ​បម្រើ​រូប​នេះ​ឡើយ តែ​ដោយ​ក្លឹប​បាន​ធ្លាក់​ពី Premier League ទៅ​លីគ​អង់គ្លេស​លំដាប់​ពីរ ធ្វើ​ឲ្យ​ក្លឹប​ពិចារណា​ជា​ថ្មី ហើយ​ក៏​សម្រេច​លក់​តែ​ម្ដង៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី