• 2023-06-28 12:45:10
  • បាល់ទាត់

Neymar បន្ត​ធ្លាក់​តម្លៃ​ខ្លួន​ជា​បន្ត​បន្ទាប់​ ក្រោយ​វ័យ​កាន់​ចាស់​ និង​មាន​របួស​ពេញ​ខ្លួន​

  • 2023-06-28 12:45:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Neymar បាន​ធ្លាក់​តម្លៃ​ខ្លួន​ពី​ ៧០លាន​អ៊ឺរ៉ូ​ ទៅ​ ៦០លាន​អ៊ឺរ៉ូ​ ក្រោយ​ Ligue 1 បាន​ធ្វើ​បច្ចុប្បន្ន​ភាព​តម្លៃ​ខ្លួន​កីឡាករ​កាល​ពី​ពេលថ្មីៗនេះ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarkt។

នៅ​ខណៈ​នេះ​ Neymar មាន​វ័យ​៣១ឆ្នាំ​ហើយ​ ដោយ​កំពុង​លេង​ឲ្យ​ក្លឹប​ Paris Saint Germain ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៥​។

កីឡករ​នេះ​ធ្លាប់​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​រហូត​ដល់​ ១៨០លាន​អ៊ឺរ៉ូ​ នៅ​វ័យ​ចន្លោះ​២៥-២៧ឆ្នាំ​ ក្នុង​ពេល​លេង​ឲ្យ​ក្លឹប​មក​ PSG ដំបូងៗ​ លុះ​នៅ​ពេល​ក្បែរ​វ័យ​៣០ឆ្នាំ​ ក៏​បាន​ធ្លាក់​តម្លៃ​ខ្លួន​ម្ដង​បន្តិច​ រហូត​សល់​ ៦០លាន​អ៊ឺរ៉ូ​នេះ​។

ការ​ធ្លាក់​តម្លៃ​ខ្លួន​នេះ​ មិន​មែន​ជា​រឿង​ចម្លែក​សម្រាប់​កីឡាករ​ ដែល​មាន​វ័យ​ក្បែរ​ ៣០ឆ្នាំ​ ឬ​៣០ឆ្នាំ​ឡើង​ដូច​ ហើយ​កំពុង​របួស​ត្រូវ​ការ​ពេល​សម្រាក​យូរ​ដូច​ជា​ Neymarឡើយ​។

Neymar កំពុង​មាន​របួស​កជើង​ ដោយ​កើត​ឡើង​តាំង​ពី​ខែ​កុម្ភៈ​ និង​រំពឹង​ថា​នឹង​ជា​សះ​ស្បើយ​នៅ​ចុង​ខែ​នេះ​។ ទោះ​ជា​តម្លៃ​ខ្លួន​ធ្លាក់​ចុះ​មែន​ ប៉ុន្តែ​ប្រាក់​ពលកម្ម​វិញ​គឺ​ជាង​ ៣.៦៨លាន​អ៊ឺរ៉ូ​​ឯណោះ​ក្នុង​មួយ​ខែ​ (មុន​បង់​ពន្ធ និង​មិន​រាប់​ប្រាក់​ឧបត្ថម្ភ​នានា)​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់