• 2023-06-21 11:53:42
  • បាល់ទាត់

ផ្លូវ​ការ៖ Kroos ត​កុងត្រា​​ជាមួយ Real Madrid

  • 2023-06-21 11:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ ខ្សែ​បម្រើ Toni Kroos បាន​សម្រេច​ត​កុងត្រា​ជាមួយ Real Madrid រយៈ​ពេល ១ ឆ្នាំ​ទៀត។

ភាគី​ទាំង​សង​ខាង សម្ដែង​ការ​ពេញ​ចិត្ត​ជាមួយ​គ្នា​រាប់​ខែ​ទៅ​ហើយ រឿង​ត​កុងត្រា​នេះ។ ​ប្រធាន​ក្លឹប Real លោក Florentino Perez និង​គ្រូ​បង្វឹក​ Carlo Ancelotti សុទ្ធ​តែ​ផ្ដល់​តម្លៃ​ឲ្យ​ Kroos និង​ចង់​ឲ្យ​កីឡាករ​រូប​នេះ​បន្ត​រួមរស់​ជាមួយ​ក្លឹប​ទៀត។

កីឡាករ​វ័យ ៣៣ ឆ្នាំ Kroos បាន​មក​ចូល​រួម​​ Real Madrid កាល​ពី​ឆ្នាំ ២០១៤ ហើយ​លេង​សរុប​ឲ្យ​ក្លឹប ៤១៧ ប្រកួត។ ខ្សែ​បម្រើ​រូប​នេះ បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​ធំៗ​ដល់​ ២០ លើក៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់