• 2023-06-19 12:14:21
  • បាល់ទាត់

PSG ត្រៀម​តែង​តាំង​លោក Enrique ជា​អ្នក​ចាត់​ការ​ថ្មី

  • 2023-06-19 12:14:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​បារាំង PSG កាន់​តែ​ខិត​ជិត​ក្នុង​ការ​តែង​តាំង​លោក Luis Enrique អតីត​គ្រូ​បង្វឹក​អេស្ប៉ាញ ជា​អ្នក​ចាត់​ការ​ថ្មី​របស់​ក្លឹប។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អ្នក​សារព័ត៌មាន​ល្បី​ឈ្មោះ Fabrizio Romano បាន​ឲ្យ​ដឹង​ថា ការ​ចរចា​រវាង​ភាគី PSG និង​ភាគី Luis Enrique បាន​ឈាន​ដល់​ចំណុច​ចុង​ក្រោយ​ហើយ ដោយ​ភាគី​ទាំង​ពីរ​កាន់​ខិត​ជិត​រក​គ្នា។ ភាគី​ទាំង​សង​ខាង​កំពុង​ចរចា​រឿង​ប្រាក់​ឈ្នួល និង​រឿង​លម្អិត​មួយ​ចំនួន​ទៀត។

បើ​តាម​សេចក្ដី​រាយការណ៍​ដដែល ការ​តែង​តាំង​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​សប្ដាហ៍​នេះ បើ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ។

លោក Luis Enrique ជា​អ្នក​ចាត់​ការ​មាន​បទពិសោធន៍។ លោក​ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​ដល់​ទៅ​ពីរ​លើក និង​ធ្លាប់​ជា​អ្នក​ចាត់​ការ​ក្លឹប​អ្នក​មាន​បុណ្យ​ Barcelona៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម