• 2023-06-12 04:55:45
  • បាល់ទាត់

រង់ចាំជាង ១២០ឆ្នាំ ទម្រាំ​បាន​ឈ្នះ ឆេមពានលីក ឥឡូវ មែនស៊ីធី ដឹកពាន​មក​ដល់​ផ្ទះ​ហើយ!

  • 2023-06-12 04:55:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ជើង​ឯក​អង់គ្លេស មែនស៊ីធី រង់ចាំ​រយៈ ​ពេល​ដល់​ទៅ ១២៩​ឆ្នាំ​តាំង​ពី​បង្កើត​ក្លឹប​មក ទើប​អាច​មក​ឈ្នះ​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ជា​លើក​ដំបូង​នា​ពេល​នេះ​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ជនជាតិ​អេស្ប៉ាញ pep guardiola។

ក្រុម​មេឃខៀវ​ធ្លាប់​ពាន​រង្វាន់​ក្នុង​ស្រុក​គ្រប់​កម្មវិធី លើក​លែង​តែ​ពាន uefa champions league ដែល​ក្លឹប​មិន​ធ្លាប់​តែ​សោះ។ ដូច្នេះ​ហើយ មេឃខៀវ បាន​ដាក់​ផែន​ការ​ប្រមាញ់​ពាន​នេះ ដោយ​បាន​នាំ​យក​គ្រូ​បង្វឹក និង​កីឡាករ​ល្អ​ៗ​ជា​ច្រើន។ ត្បិតយ៉ាងនេះ អ្វី​ៗ​មិន​ទាន់​អាច​កើត​ឡើង​ភ្លាម​ៗ​ទេ។ កាល​ពី​ឆ្នាំ 2021 មេឃខៀវ ហៀប​នឹង​សម្រេច​បាន​សុបិន​ដ៏​ធំ​នេះ​ម្ដង​ទៅ​ហើយ បន្ទាប់​ពី​ឡើង​ដល់​វគ្គផ្ដាច់​ព្រ័ត្រ​ជួប​ជាមួយ​ក្លឹប​រួម​លីគ ឆែលស៊ី។

ប៉ុន្តែ​បាន​បរាជ័យ​ក្រោម​ក្រញុំា​តោខៀវ ១ ទល់០។ ដោយ​ឡែក ២០២២ មេឃខៀវ ឡើងបានត្រឹមវគ្គពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ ក្រោយ​ត្រូវ​ក្រុម រៀលម៉ាឌ្រីត ទម្លាក់។ ទើប​តែ​មក​ដល់​រដូវកាលនាំ ២០២២-២៣ នេះ មេឃខៀវ​បាន​សងសឹក​ក្រុម​អធិរាជ​ស​បាន​សម្រេច ឆ្លង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ហើយ​ប្រមាះ​ក្រុម​អ៊ីតាលី Inter Milan ក្នុង​លទ្ធផល ១ ទល ០ លើក​ពាន​តែ​ម្ដង។

នេះ​ជា​សុបិន​ដ៏វែងឆ្ងាយ​ទម្រាំ​ពួកគេ​សម្រេច​បាន ឥឡូវ​នេះ​បាន​រង្វាន់​ទ្វីបអឺរ៉ុប បាន​ដឹក​មក​ដល់​ផ្ទះ​របស់ មែនស៊ីធី ហើយ។ តោះ...ទស្សនា​ទិដ្ឋភាព​នេះ​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់