- 2023-05-30 11:24:05
- បាល់ទាត់
មានតែក្លឹបមួយប៉ុណ្ណោះ ដែលអាចយកឈ្នះ Man City ដល់ទៅពីរដង ក្នុង PL រដូវកាលនេះ
- 2023-05-30 11:24:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានតែក្លឹបមួយប៉ុណ្ណោះ ដែលអាចយកឈ្នះ Man City ដល់ទៅពីរដង ក្នុង PL រដូវកាលនេះ
ចន្លោះមិនឃើញ
ក្នុងលីគកំពូលអង់គ្លេសរដូវកាលនេះ មានតែក្លឹប Brentford តែមួយគត់ ដែលមានលទ្ធភាពអាចយកឈ្នះក្លឹបជើងឯក Manchester City ដល់ទៅ ២ លើក ទាំងក្នុងដី និងក្រៅដី។
កាលពីប្រកួតក្នុងដី Manchester City កាលពីថ្ងៃទី ១២ វិច្ឆិកា ឆ្នាំមុន Brentford បានយកឈ្នះក្លឹបជើងឯក ក្នុងលទ្ធផល ២ ទល់នឹង ១។
កាលពីប្រកួតក្នុងដី Brentford កាលពីចុងសប្ដាហ៍កន្លង ដែលស្ថិតចំណោមជាប្រកួតចុងក្រោយប្រចាំរដូវកាល ក្លឹបបានបន្តឈ្នះ Manchester City ក្នុងលទ្ធផល ១ ទល់នឹង ០។
លទ្ធផលទាំងនេះ ធ្វើឲ្យក្លឹប Brentford គឺជាក្លឹបតែមួយគត់ក្នុង Premier League រដូវកាលនេះ ដែលអាចយកឈ្នះ Manchester City ដល់ទៅពីរលើក។
Brentford បានបញ្ចប់រដូវកាលនេះនៅចំណាត់ថ្នាក់ទី ៩ មាន ៥៩ ពិន្ទុ។
Manchester City បានឈ្នះពាន Premier League ក្នុងរដូវកាលនេះ ដោយឈរកំពូលតារាងមាន ៨៩ ពិន្ទុ។ លទ្ធផលនេះ ធ្វើឲ្យ Man City ឈ្នះពានលីគកំពូលអង់គ្លេស ៣ ឆ្នាំជាប់គ្នា ហើយ ៦ ឆ្នាំចុងក្រោយ ឈ្នះពាននេះដល់ទៅ ៥ ដង។ Man City កំពុងធ្វើដំណើរប្រជែងពានពីរធំៗទៀតរួមមាន UCL និង FA Cup៕