• 2023-05-30 11:01:24
  • បាល់ទាត់

អនាគត​ Maguire ហាក់​ស្រពិចស្រពិល ក្រោយ​គ្រូ Ten Hag និយាយ​ពាក្យ​នេះ

  • 2023-05-30 11:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Erik Ten Hag បាន​និយាយ​អនាគត​របស់​ខ្សែ​ការពារ Harry Maguire នៅ​បិសាច​ក្រហម គឺ​អាស្រ័យ​លើ​សាមី​ខ្លួន​អ្នក​សម្រេច។

ពាក់ព័ន្ធ​រឿង Maguire លោក Ten Hag បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន ថា គ្មាន​នរណា​សប្បាយ​ចិត្ត​នឹង​ស្ថានភាព​បច្ចុប្បន្ន​នោះ​ឡើយ។ Maguire បាន​ខិត​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ប៉ុន្តែ​ធ្វើ​ម្ដេច​បើ​ Varane បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ។ លោក​បន្ថែម​យ៉ាង​ដូច្នេះ។

លោក​ Ten Hag បាន​បន្ត​ទៀត​ថា Maguire កំពុង​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប ក៏​ប៉ុន្តែ​អនាគត​ទៅ​ជា​យ៉ាង​ណា​ អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​ផ្ទាល់​របស់ Maguire ខ្លួន​ឯង។

Maguire បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​កាល​ពី​ឆ្នាំ ២០១៩ ពី​ Leicester City ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ ៧០ លាន​ផោន។ តម្លៃ​នេះ​ធ្វើ​ឲ្យ Maguire ស្ថិត​ក្នុង​ចំណោម​កីឡាករ​ការពារ​ថ្លៃ​បំផុត​លើ​លោក។

កាល​ពី​បី​រដូវ​កាល​ដំបូង Maguire គឺ​ខ្សែ​ការពារ​ដែល​តែង​លេង​រៀង​រាល់​ពេល​បិសាច​ក្រហម​លេង។ ទោះ​ជា​យ៉ាង​ណា កីឡាករ​អង់គ្លេស​រូប​នេះ​បាន​បាត់​បង់​តំណែង​ខ្សែ​ការពារ​បង្គោល​តាំង​ពី​ពេល​លោក Ten Hag មក​ដឹក​ Manchester United កាល​ពី​ឆ្នាំ​មុន ដោយ​ជំនួស​ដោយ​ខ្សែ​ការពារ Lisandro Martinez និង Raphael Varane។ ដូច្នេះ​ហើយ ទើប Maguire លេង​បាន​តែ ៣១ ដង​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​នេះ ហើយ​ការ​បង្ហាញ​ខ្លួន​នោះ​ទៀត​សោត គឺ​ភាគ​ច្រើន​ជា​កីឡាករ​បម្រុង៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់