• 2023-05-30 13:15:08
  • បាល់ទាត់

Busquets និយាយ​ពី​អនាគត​របស់​ខ្លួន​នៅ​រដូវកាល​ខាង​មុខ​ ក្រោយ​ចប់​ជា​មួយ​ Barca

  • 2023-05-30 13:15:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ការពារ​ Sergio Busquets បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ RAC1 កាល​ពី​ពេល​ថ្មីៗ​នេះ​ទាក់ទង​នឹង​អនាគត​របស់​គេ​នៅ​រដូវកាល​ខាង​មុខ​ ក្រោយ​ចប់​ជា​មួយ​ក្លឹប​ Barcelona។

Busquets បាន​និយាយ​ថា​៖«ខ្ញុំ​មាន​ជម្រើស​ ៣-៤ក្លឹប​ដែរ​នៅ​ពេល​នេះ។ ប៉ុន្តែ​ជម្រើស​ទាំង​នោះ​គឺ​សុទ្ធ​តែ​នៅ​ក្រៅ​អឺរ៉ុប​»។

កីឡាករ​នេះ​បន្ត​ថា​៖«ខ្ញុំ​មិន​ច្បាស់​ទេ​ថា​ ខ្ញុំ​នឹង​អាច​លេង​ប្រកួត​តទល់នឹង​ក្លឹប​ Barca ឬអត់នោះទេ នៅ​ពេល​ខាង​មុខ​»។

ព័ត៌មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Busquets នឹង​ទៅ​លេង​នៅ​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​រដូវកាល​ខាង​មុខ​៕

ប្រភព៖ facebook ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់