• 2023-05-29 04:26:25
  • បាល់ទាត់

អង្គការ​ផ្កាយ​សមុទ្រ​ រក​ឃើញ​ជើង​ខ្លាំង​ និង​ជា​ម្ចាស់​ពាន​ AIA-ISF Youth League ​នៅ​រាជធានី​ភ្នំពេញ​

  • 2023-05-29 04:26:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី២៨​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នេះ​អង្គការ​ផ្កាយ​សមុទ្រ​ បាន​ធ្វើ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ AIA-ISF Youth League​ រក​ឃើញ​ម្ចាស់​ពាន​ទាំង​៦​ លើ​ប្រភេទ​អាយុ​ផ្សេងៗ​គ្នា​ហើយ​ដើម្បី​ឆ្ពោះ​ទៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ក្រុម​មក​ពី​ខេត្ត​កំពង់ធំ​ ចុង​ក្រោយ​ថ្ងៃ​ទី៤​ ខែ​មិថុនា​ ។​

អ្នកស្រី​ ជួប វិច្ឆិកា

អ្នកស្រី​ ជួប វិច្ឆិកា​ នាយិកា​ប្រតិបត្តិ​របស់​អង្គការ​ផ្កាយ​សមុទ្រ​បាន​បង្ហាញ​បាន​ឲ្យ​ដឹង​ថា​ សារៈសំខាន់​នៃ​កម្មវិធី​ប្រកួត​បាល់ទាត់​វិល​ជុំ​នេះ៖​ “ពួក​យើង​ពិត​ជា​មាន ​កិត្តិយស​យ៉ាង​ធំធេង​ ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​វិល​ជុំ​កុមារ​ និង​យុវជន​នេះ​ឡើង​ ជា​ពិសេស​បង្កើត​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​ក្នុង​ជីវិត​កុមារ​ និង​យុវជន​ជា​កីឡាករ​ កីឡា​ការិនី​ ទាំង​អស់​នេះ។​ ការ​ប្រកួត​នេះ​មិន​ត្រឹមតែ​បាន​ផ្ដល់​ឱកាស​ឲ្យ​កុមារ​ និង​យុវជន​ពង្រឹង​ជំនាញ​បាល់ទាត់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ថែម​ទាំង​បាន​ជួយ​ពួកគេ​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ធ្វើ​ការងារ​ជា​ក្រុម​ មាន​ភាព​ធន់​ទ្រាំ​ និង​ការ​តាំង​ចិត្ត​ ខ្ពស់​ទៀត​ផង។​ អង្គការ​ផ្កាយ​សមុទ្រ​មាន​មោទនភាព​ណាស់​ដែល​បាន​ជួយ​គាំទ្រ​ដល់​កុមារ​ និង​ យុវជន​ក្រីក្រ​ជា​ច្រើន​ និង​បាន​មើល​ឃើញ​ពី​ភាព​រីកចម្រើន​របស់​ពួក​គេ​ទាំង​ក្នុង​ និង​ក្រៅ​ទីលាន ”។​

ទិដ្ឋភាពម្សិលមិញ

នាយិកា​ប្រតិបត្តិ​ខាង​លើ​នេះ​ក៏​បាន​ថ្លែង​អំណរគុណ​ដល់​ក្រុម​ហ៊ុន​ AIA ​ដែល​បាន​សហការ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ពាន​រង្វាន់​ AIA-ISF Youth League​ ជា​ច្រើន​ឆ្នាំ​មក​នេះ។​ អ្នក​ស្រី​សង្ឃឹម​ថា​នឹង​បន្ត​សហការ​គ្នា​ និង​បង្កើត​ជា​ការ​ប្រកួត​ផ្សេងៗ​ជា​ច្រើន​ទៀត​ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​គ្មាន​លទ្ធភាព។​

ទិដ្ឋភាពម្សិលមិញ

ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ AIA-ISF Youth League 2023​ នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​តារាង​បាល់ទាត់​ AIA Stadium។​ ម្ចាស់​ពាន​រង្វាន់​ទាំង​៦​ នេះ​រួម​មាន​ 1/ U-18 Girls= CFC King of Tiger 2/ U-16 Boys= ISI Dangkor Senchey 3/ U-14 Girls= Samrong Primary School 4/ U-14 Boys= Samrong Primary School 5/ U-10 Girls= Samrong Primary School 6/ U-10 Boys= Rolous Primary School។ ​៦ក្រុម​នេះ​នឹង​ធ្វើ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ AIA-ISF Grand Championship ប្រចាំឆ្នាំ២០២៣​ នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា​ ចុង​ក្រោយ៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់