• 2023-05-26 11:21:01
  • បាល់ទាត់

Man Utd ឡើង​ទៅ​លេង​ UCL ក្នុង​​រដូវកាល​ថ្មី​ខាង​មុខ​

  • 2023-05-26 11:21:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United បាន​ឡើង​ទៅ​លេង​ UEFA Champions League នៅ​ក្នុង​រដូវកាល​ថ្មី​ឆ្នាំ​២០២៣/២៤ ខាង​មុខ​បន្ទាប់​ពី​ឈ្នះ​ក្លឹប​ Chelsea ក្របខ័ណ្ឌ​ Premier League ៤-១ នៅ​ក្នុង​ថ្ងៃ​នេះ​។

ក្រោយ​ឈ្នះ​ Chelsea ក្នុង​ថ្ងៃ​នេះ​បាន​ធ្វើ​ឲ្យ​ Man Utd ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣ ក្នុង​តារាង​ PL ដោយ​មាន​៧២ពិន្ទុ​ ខណៈ​ក្លឹប​ Newcastle ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៤​ មាន​ ៧០ពិន្ទុ​ រី​ឯ​ក្លឹប​ Liverpool ឈរ​នៅ​ចំណាត់​ថ្នាក់​ទី៥​ មាន​៦៦ពិន្ទុ​។

ដោយ​សារ​ការ​ប្រកួត​ PL នៅ​ក្នុង​រដូវកាល​នេះ​នៅ​សល់​តែ​១ប្រកួត​ទៀត​ ដូច្នេះ​ទោះ​ Man Utd ឈ្នះ​ ចាញ់​ ឬ​ក៏​ស្មើ​នៅ​ក្នុង​ការ​ប្រកួត​មួយ​ទៀត​នោះ​ ក្លឹប​នេះ​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ដែល​មាន​កៅអី​ឡើង​ទៅ​លេង​ UCL នៅ​រដូវកាល​ក្រោយ​ដដែល​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Man Utd បាន​ខកខាន​មិន​បាន​ចូល​លេង​ UCL នៅ​ក្នុង​រដូវកាល​នេះ​ ដោយ​សារ​តែ​រដូវកាល​មុន​ ក្លឹប​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៦ ក្នុង​តារាង​ PL ឯណោះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់