• 2023-05-24 10:13:40
  • បាល់ទាត់

Pepថា​ នឹង​បន្ត​នៅ​ Man City រដូវកាល​ក្រោយ​ទោះ​ក្លឹប​កំពុង​រង​បញ្ហា​ច្បាប់​ហិរញ្ញវត្ថុ​ជា​ច្រើន​ក្ដី​​

  • 2023-05-24 10:13:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នកចាត់ការ​ក្លឹប​ Manchester City បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​នឹង​នៅ​បន្ត​ជា​មួយ​ក្លឹប​នេះ​នៅ​រដូវកាល​ក្រោយ​ទៀត​ ទោះ​ក្លឹប​នេះ​កំពុង​រង​បញ្ហា​ច្បាប់​ហិរញ្ញវត្ថុ​ជា​ច្រើន​ក្ដី​។

លោក​ Pep បាន​និយាយ​ថា​៖" ខ្ញុំ​នឹង​នៅ​ដឹកនាំ​ក្លឹប​នេះ​នៅ​រដូវកាល​ខាង​មុខ​ទៀត​។ ខ្ញុំ​មិន​មាន​គំនិត​ចាកចេញ​ពី​ក្លឹប​នេះ​នោះ​ទេ​ "។

លោក​បន្ត​ថា​៖" ខ្ញុំ​នឹង​បន្ត​ដឹកនាំ​ក្លឹប​នេះ​តទៀត​ ទោះ​បី​ឥឡូវ​នេះ​ក្លឹប​យើង​កំពុង​រង​បញ្ហា​ច្បាប់​ហិរញ្ញវត្ថុ​ ១០០ករណី​ក្ដី​ពី​ Premier League ប៉ុន្តែ​កុំ​ព្រួយបារម្ភ​ យើង​នឹង​ជម្នះ​បញ្ហា​ហ្នឹង​ "។

នៅ​ក្នុង​រដូវកាល​នេះ​ Pep ដឹកនាំ​ Man City ឈ្នះ​ Premier League ហើយ​ខណៈ​នៅ​មាន​ FA Cup និង​ UCL ដែល​លោក​បន្ត​ចង់​បាន​៕

ប្រភព៖ facebook ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី