• 2023-05-19 12:03:57
  • បាល់ទាត់

Mourinho ដឹកនាំ​ Roma ឡើង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Europa League រដូវកាល​នេះ​

  • 2023-05-19 12:03:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho បាន​ដឹកនាំ​ក្លឹប​ Roma ឲ្យ​ឡើង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Europa League នៅ​ក្នុង​រដូវកាល​នេះ​ ក្រោយ​បំបាក់​ក្លឹប​ Leverkusen ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ទាំង​២ជើង​ ក្នុង​លទ្ធផល​ ១-០។

សម្រាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ Europa League រដូវកាល​នេះ​ Roma នឹង​ប៉ះ​នឹង​ Sevilla នៅ​ថ្ងៃ​ទី​០១ ខែ​មិថុនា​ ឆ្នាំ​២០២៣​ខាង​មុខ​។

Mourinho បាន​ដឹកនាំ​ Roma ចាប់​តាំង​ពី​រដូវកាល​ឆ្នាំ​២០២១/២២មក​ ដោយ​មក​ដឹកនាំ​នៅ​ក្នុង​រដូវកាល​ដំបូង​ភ្លាម​ ក៏​បាន​ឈ្នះ​ពាន​ UEFA Conference League ។

នៅ​ក្នុង​អាជីព​របស់​លោក​បាន​ឈ្នះ​ពាន​ UEFA ៥ដង​ហើយ​ដូច​ជា​៖

  • រដូវកាល ២០០២-០៣ ឈ្នះ​ពាន UEFA Cup (សព្វថ្ងៃ​ជា​ពាន Europa League) ជាមួយ Porto

  • រដូវកាល ២០០៣-០៤ ឈ្នះ​ពាន Champions League ជាមួយ Porto

  • រដូវកាល ២០០៩-១០ ឈ្នះ​ពាន Champions League ជាមួយ Inter Milan

  • រដូវកាល ២០១៦-១៧ ឈ្នះ​ពាន Europa League ជាមួយ Man Utd

  • រដូវកាល ២០២១-២២ ឈ្នះ​ពាន Europa Conference League ជាមួយ Roma៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់