• 2023-05-09 11:34:24
  • បាល់ទាត់

Kroos ​តប​បែប​នេះ​ក្រោយ​ Rooney ថា​ Man City នឹង​បំបាក់​ Real ក្នុង​ប្រកួត UCL

  • 2023-05-09 11:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក​ Wayne Rooney បាន​លើក​ឡើង​នៅ​ក្នុង​សារព័ត៌មាន​ The Times ថា​ ក្លឹប​ Manchester City មិន​ត្រឹម​តែ​បំបាក់​ Real Madrid ក្នុង​​ការ​ប្រកួត​ UEFA Champions League វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នោះ​ទេ​ ពួក​គេ​នឹង​កម្ទេច​មុខ​មាត់​កេរ្តិ៍ឈ្មោះ​ Real Madrid តែ​ម្ដង​។

ក្រោយ​លើក​ឡើង​បែប​នេះ​ ខ្សែបម្រើ​ Toni Kroos បាន​ឆ្លើយ​តប​ថា​ Rooney និយាយ​តែ​អញ្ចឹង​ តែ​ចុង​ក្រោយ​ Real នៅ​តែ​ឈ្នះ​ UCL ។

Kroos បាន​និយាយ​ថា​៖" Rooney និយាយ​ថា​ Man City នឹង​កម្ទេច​យើង​តែ​ម្ដង​? គេ​ហ្នឹង​និយាយ​តែ​អញ្ចឹង​កាល​ពី​រដូវកាល​មុន​ តែ​ចុង​បញ្ចប់​លទ្ធផល​គឺ​យើង​ជា​អ្នក​ឈ្នះ​ពាន​ UCL ហ្នឹង​។ រឿង​អញ្ចឹង​ៗ​មិន​ប៉ះពាល់​យើង​ទេ​។ យើង​មាន​ទឹក​ចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​តទល់នឹង​ពួក​គេ​ "។

Real នឹង​ប៉ះ​ Man City ក្នុង​ប្រកួត​ UCL វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​យប់​ហើយ​នៅ​ទីលាន​ Santiago Bernabéu របស់​ Real Madrid ៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់