• 2023-05-08 11:32:39
  • បាល់ទាត់

Ten Hag ចង់​ឲ្យ​ De Gea បន្ត​នៅ​ Man Utd

  • 2023-05-08 11:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​ទៅ​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ក្រោយ​ប្រកួត​ចាញ់​ West Ham ០-១ ថា​ លោក​ចង់​ឲ្យ​អ្នកចាំទី​ David De Gea នៅ​បន្ត​ជា​មួយ​ក្លឹប​លោក​ទៀត​។

លោក​ Ten Hag បាន​និយាយ​ថា​៖" យើង​ចង់​បាន​ De Gea នៅ​បន្ត​ជា​មួយ​ Man Utd យើង​ទៀត​។ យើង​ឃើញ​ De Gea បន្ត​កុងត្រា​ថ្មី​ជា​មួយ​ពួក​យើង​ ព្រោះ​តែ​គេ​ជា​កីឡាករ​ស្ថិត​​ក្នុង​ផែនការ​របស់​យើង​ "។

នៅ​ខណៈ​នេះ​ការ​ចរចា​កុងត្រា​ថ្មី​រវាង​ De Gea និង​ Man Utd កំពុង​តែ​ដំណើរ​ការ​ហើយ​ ប៉ុន្តែ​អ្នកចាំទី​នេះ​ត្រូវ​កាត់​បន្ថយ​ប្រាក់​ពលកម្ម​បើ​ចង់​នៅ​បន្ត​។

De Gea ជា​អ្នកចាំទី​របស់​ Man Utd តាំង​ពី​ឆ្នាំ​២០១១ មក​ដោយ​កីឡាករ​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ក្លឹប​នេះ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣ខាង​មុខ​ ជា​មួយ​នឹង​លក្ខខ័ណ្ឌ​អាច​បន្ត​កុងត្រា​ថ្មី​មួយ​ឆ្នាំ​ទៀត​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់