• 2023-05-02 11:47:21
  • បាល់ទាត់

Real គ្រោង​ទិញ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​នា​ពេល​ខាង​មុខ

  • 2023-05-02 11:47:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Carlo Ancelotti ថា​ក្លឹប​គ្រោង​នឹង​ទិញ​ខ្សែ​ប្រយុទ្ធ​កណ្ដាល​នា​ពេល​អនាគត​ខាង​មុខ។

Ancelotti បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គម្រោង​អនាគត​របស់ Real Madrid គឺ​ត្រូវ​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​មួយ​រូប។ យោង​តាម​សម្ដី​លោក​ផ្ទាល់ មូលហេតុ​ដែល​មាន​គម្រោងការ​ដូច្នេះ គឺ​ដោយ​សារ ខ្សែ​ប្រយុទ្ធ​កណ្ដាល​បច្ចុប្បន្ន Karim Benzema កាន់​តែ​មាន​វ័យ​កាន់​តែ​ច្រើន។ ទោះ​ជា​យ៉ាង​ណា លោក​ថា Benzema នៅ​តែ​បន្ត​លេង​បាន​យ៉ាង​ល្អ​ឲ្យ​ក្លឹប។

Benzema បច្ចុប្បន្ន​មាន​វ័យ ៣៥ ឆ្នាំ​ហើយ។ កីឡាករ​បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​តាំង​ពី​ឆ្នាំ ២០០៩ លេង​ឲ្យ​ក្លឹប​សរុប ៦៤២ ប្រកួត និង​ស៊ុត​ចូល ៣៥២ គ្រាប់​គិត​មក​ទល់​ពេល​នេះ។

ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា ក្លឹប​ Real Madrid កំពុង​សម្លឹង​មើល​ ហើយ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ឆ្នើមៗ ដូច​ជា ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប Mohamad Salah ខ្សែ​ប្រយុទ្ធ​ន័រវែស Erling Haaland និង​ខ្សែ​ប្រយុទ្ធ​បារាំង Kylian Mbappe៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់