• 2023-05-01 14:17:28
  • បាល់ទាត់

កីឡាករ​វ័យ​ក្មេង​បំផុត​ដែល​ចូល​លេង​ឲ្យ​ឈុត​ធំ Barca

  • 2023-05-01 14:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប Lamine Yamal គឺ​ជា​កីឡាករ​ដែល​មាន​វ័យ​ក្មេង​បំផុត​ដែល​បាន​បង្ហាញ​ខ្លួន​ចូល​រួម​លេង​ឲ្យ​ឈុត​ធំ​ក្លឹប Barcelona។

កាល​ពី​ការ​ប្រកួត​រវាង Barca និង Real Batis កន្លង​ទៅ​ក្នុង​កម្មវិធី La Liga កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ អ្នក​ចាត់​ការ​ក្លឹប Xavi បាន​សម្រេច​ដាក់​ឲ្យ​ខ្សែ​ស្លាប Lamine Yamal បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​បំផុត​ក្នុង​ការ​លេង​ឲ្យ​ឈុត​ធំ​របស់​ក្លឹប Barca។ ការ​បង្ហាញ​ខ្លួន​នេះ​ ធ្វើ​ឲ្យ Yamal គឺ​ជា​កីឡាករ​ដែល​មាន​វ័យ​ក្មេង​បំផុត​ដែល​បាន​បង្ហាញ​ខ្លួន​លើក​ដំបូង​លេង​ឲ្យ​ឈុត​ក្លឹប Barcelona ពោល​គឺ​មាន​អាយុ ១៥ ឆ្នាំ​ ៩ ខែ និង ១៦ ថ្ងៃ។

Yamal កើត​នៅ​ថ្ងៃ​ ១៣ កក្កដា ឆ្នាំ​ ២០០៧ នៅ​អេស្ប៉ាញ។ កីឡាករ​អេស្ប៉ាញ​រូប​នេះ​ចាប់​អាជីព​លេង​បាល់​ឲ្យ​ក្លឹប Barca តាំង​ពី​ថ្នាល​យុវជន​មក​ចាប់​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០២៣។ ក្រោយ​ពី​បង្ហាញ​ខ្លួន​លេង​ឲ្យ​ឈុត​ធំ​ក្លឹប ទាំង​ភាគី Barca និង ភាគី​ Yamal កំពុង​ចរចា​​ត​កុងត្រា​ជាមួយ​គ្នា​ ក្នុង​ន័យ​ចង់ចុះ​កុងត្រា​ថ្មី​នា​ពេល​ឆាប់ៗ៕

ប្រភព៖ YouTube អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី