• 2023-04-27 13:08:00
  • បាល់ទាត់

អតីត​គ្រូ Man Utd លើក​ចិត្ត​អតីត​គ្រូ Bayern មក​ដឹកនាំ Spurs

  • 2023-04-27 13:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Ralf Rangnick បាន​អំពាវនាវ​ឲ្យ​អតីត​អ្នក​ចាត់​ការ Bayern Munich លោក Julian Nagelsmann មក​ដឹកនាំ​ក្លឹប Tottenham Hotspur។

លោក Rangnick បាន​និយាយ​ថា Nagelsmann គួរ​តែ​ទៅ​ដឹកនាំ​ក្លឹប Tottenham Hotspur ពី​ព្រោះ​ហេតុ​ផល​មួយ​ចំនួន។ ហេតុ​ផល​នោះ​រួម​មាន Spurs គឺ​ជា​ក្លឹប​ដែល​មាន​កីឡដ្ឋាន​មួយ​ក្នុង​ចំណោម​កីឡដ្ឋាន​ល្អ​បំផុត​លើ​លោក ហើយមាន​ទី​លាន​ និង​សម្ភារៈ​ហ្វឹក​ហាត់​ដ៏​ល្អ។ មិន​តែ​ប៉ុណ្ណោះ​ ក្លឹប​មាន​លោក Daniel Levy ដែល​ជា​ម្ចាស់​ក្លឹប​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ជា​ច្រើន​ឆ្នាំ។

Spurs បាន​ធ្លាក់​ទម្រង់​លេង​ជា​ពិសេស​នា​ពេល​ប៉ុន្មានខែចុងក្រោយនេះ ដែល​បណ្ដាល​ឲ្យ​ក្លឹប​បាន​បញ្ចប់​ការងារ​អ្នក​ចាត់​ការ​ដល់​ទៅ ២ នាក់ ក្នុង​នោះ​រួម​មាន​លោក Antonio Conte កាល​ពី​ខែ​មីនា និង លោក Cristian Stellini កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

បច្ចុប្បន្ន អ្នក​ចាត់​ការ​បណ្ដោះ​អាសន្ន Ryan Howard កំពុង​ដឹកនាំ​ក្លឹប រហូត​ដល់​ក្លឹប​រក​គ្រូ​ថ្មី​បាន​ដើម្បី​ដឹកនាំ​ក្លឹប​នៅ​រដូវ​កាល​ក្រោយ។ ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា លោក Nagelsmann ជា​បេក្ខភាព​ឈាន​មុខ​សម្រាប់​តំណែង​អ្នក​ចាត់​ការ​ក្លឹប បន្ទាប់​ពី​លោក​ដក​ខ្លួន​ពី​ការ​ប្រជែង​យក​តំណែង​ដឹកនាំ​ក្លឹប Chelsea កាល​ពី​ពេល​ថ្មីៗ​នេះ៕

ប្រភព៖ Mirror ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់