• 2023-04-27 11:18:43
  • បាល់ទាត់

Lampard​ នៅតែគាំទ្រកីឡាករ Chelsea ទោះរងការរិះគន់ពីអ្នកគាំទ្រ

  • 2023-04-27 11:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Frank Lampard អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់​ក្លឹប​ Chelsea បាន​និយាយ​ទៅ​អ្នក​កាសែត​ក្រោយ​ចាញ់​ក្លឹប​ Brentford ២-០ ក្នុងក្របខ័ណ្ឌ​ Premier League ក្នុង​ថ្ងៃ​នេះ​ថា​ លោក​យល់​អ្នកគាំទ្រ​ច្បាស់​ជា​អន់​ចិត្ត​នឹង​លទ្ធផល​មួយ​នេះ​ ក៏​ប៉ុន្តែ​លោក​ក៏​ត្រូវ​តែ​នៅ​គាំទ្រ​កីឡាករ​លោក​ឲ្យ​ប្រឹង​បន្ត​ផង​ដែរ​។

លោក​ Lampard និយាយ​ថា​៖ «យើង​ត្រូវ​តែ​ប្រឹង​បន្ត​ទៀត​។ ខ្ញុំ​គ្មាន​បញ្ហា​នឹង​អ្នកគាំទ្រ​ស្រែក​ Boo ដាក់​ឲ្យ​នោះ​ទេ​ តែ​ខ្ញុំ​ត្រូវ​តែ​ការពារ​កីឡាករ​ខ្ញុំ​ ព្រោះ​ថា​ខ្ញុំ​ដឹង​ ពួក​គេ​នៅ​ក្មេង​ ហើយ​ចង់​សម្រេច​នូវ​លទ្ធផល​ល្អ​ប្រសើរ​បំផុត​»៕

លោក​បន្ត​ថា​៖"«ខ្ញុំ​នៅ​តែ​គាំទ្រ​កីឡាករ​ឲ្យ​បន្ត​ខិត​ខំ​ទៀត​។ ខ្ញុំ​យល់​អ្នកគាំទ្រ​ច្បាស់​ជា​អន់​ចិត្ត​ ប៉ុន្តែ​ខ្ញុំ​មក​នេះ​នឹង​ធ្វើ​អញ្ចឹង​ គឺ​មាន​ហេតុ​ផល​របស់​ខ្ញុំ​»។

Chelsea នៅ​ក្នុង​ខណៈ​នេះ​កំពុង​ឈរ​នៅ​លេខ​ទី​១១ ក្នុង​តារាង​ Premier League ដោយ​មាន​ពិន្ទុ​ត្រឹម​ ៣៩ពិន្ទុ​ប៉ុណ្ណោះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់