• 2023-04-25 13:22:08
  • បាល់ទាត់

បិសាច​ក្រហម​តាម​ទាន់​កំណត់​ត្រា​មួយ​របស់​ Arsenal ក្នុងកម្មវិធី FA Cup

  • 2023-04-25 13:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​តាម​ទាន់​កំណត់​ត្រា​របស់​ Arsenal មួយ​ទាក់ទង​នឹង​កម្មវិធី FA Cup។

កំណត់​ត្រា​នោះ​គឺ បិសាច​ក្រហម តាម​ទាន់​ Arsenal ក្នុង​នាម​ជា​ក្លឹប​អង់គ្លេស​ដែល​មាន​វត្តមាន​ច្រើន​បំផុត​ក្នុង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ FA Cup ពោល​គឺ ២១​ លើក។

គិត​មក​ទល់​ពេល​នេះ​ Arsenal ឈ្នះ​ FA Cup សរុប ១៤ លើក ខណៈ​បិសាច​ក្រហម​ឈ្នះ​សរុប ១២ ដង។

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ FA Cup បាន​រក​ឃើញ​គូ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​បិទ​បញ្ចប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ Manchester City បាន​យក​ឈ្នះ Sheffield United ក្នុង​លទ្ធផល ៣-០ ឯ​បិសាច​ក្រហម​យក​ឈ្នះ​ Brigton & Hove Albion ក្នុង​វគ្គ​ទាត់​បាល់ ១១ ម៉ែត្រ។ នេះ​មាន​ន័យ​ថា Man City នឹង​ប៉ះ Man Utd ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ FA Cup ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ដើម​ខែ​មិថុនា​ខាង​មុខ៕

ប្រភព៖ ESPN ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់