• 2023-04-25 12:17:04
  • បាល់ទាត់

ល្បី​ថា​ Pochettino ជិត​មក​ដឹកនាំ​ Chelsea ហើយ​ក្រោយ​ការ​ចរចា​មាន​ភាព​ត្រូវរ៉ូវ​គ្នា​ច្រើន​

  • 2023-04-25 12:17:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino ជិត​​ក្លាយ​ជា​អ្នកចាត់​ការ​របស់​ក្លឹប​ Chelsea ហើយ​ក្រោយ​ការចារចា​រវាង​ភាគី​ទាំង​ពីរ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ភាព​វិជ្ជមាន​ និង​ត្រូវ​រ៉ូវ​គ្នា​បាន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano ក្នុង​ថ្ងៃ​នេះ​។

បើ​តាម​ប្រភព​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា​ ការ​ចរចា​រវាង​ Pochettino និង​ថ្នាក់ដឹកនាំ​របស់​ក្លឹប​ Chelsea គឺ​ឈាន​ដល់​ដំណាក់​កាល​ចុង​បញ្ចប់​ហើយ​។ បើ​ត្រូវ​រ៉ូវ​គ្នា​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​ Pochettino នឹង​ក្លាយ​ជា​អ្នកចាត់ការ​តោខៀវ​ជា​ផ្លូវ​ការ​។

បើ​ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា​ Pochettino នឹង​ចាប់​ផ្ដើម​ដឹកនាំ​ Chelsea ជា​ផ្លូវការ​ចាប់​ពី​ខែ​មិថុនា​នេះ​តទៅ​។

Pochettino ជា​បេក្ខជន​តែ​មួយ​គត់​ដែល​ Chelsea បាន​ធ្វើ​ការ​ចរចា​ចង់​យក​មក​ដឹកនាំ​ក្លឹប​នៅ​ខណៈ​នេះ​។

ក្នុង​រដូវ​កាល​នេះ Chelsea បាន​បញ្ចប់​ការងារ​អ្នក​ចាត់​ការ​ពីរ​រូប​រួច​មក​ហើយ ក្នុង​នោះ​រួម​មាន​លោក Thomas Tuchel កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន និង​លោក Graham Potter កាល​ពី​ដើម​ខែ​មេសា​កន្លង​ទៅ ទោះ​ជា​ចាយ​លុយ​រាប់​រយ​លាន​ដុល្លារ​ដើម្បី​នាំ​ចូល​កីឡាករ​ឆ្នើម​ជា​ច្រើន​ក៏​ដោយ។

លោក Mauricio Pochettino មាន​បទ​ពិសោធន៍​ធ្លាប់​ដឹកនាំ​ក្លឹប​ល្បី​ឈ្មោះ​មួយ​ចំនួន​រួម​មាន Tottenham Hotspur និង PSG៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់