• 2023-04-21 12:23:49
  • បាល់ទាត់

Mourinho កំពុង​សប្បាយ​ចិត្ត​ជាមួយ Roma

  • 2023-04-21 12:23:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ក្លឹប Roma លោក Jose Mourinho បាន​និយាយ​ថា លោក​កំពុង​សប្បាយ​ចិត្ត​ជាមួយ​ក្លឹប។​

Mourinho បាន​បង្ហើប​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​កំពុង​សប្បាយ​ចិត្ត​នៅ​ជាមួយ Roma។ លោក​ចូល​ចិត្ត​ថ្នាក់​ដឹកនាំ​ និង​បណ្ដា​បុគ្គលិក​របស់​ក្លឹប ហើយ​ពួក​គេ​ទាំង​អស់​នោះ​ក៏​ចូល​ចិត្ត​លោក​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក​ក៏​បាន​ថែម​ទៀត​ថា ពេល​ខ្លះ​លោក​មាន​ការ​ទាស់​ចិត្ត​នឹង​ទម្រង់​លេង​មួយ​ចំនួន​របស់​កូន​ក្រុម​លោក តែ​លោក​គិត​ថា ក្រុម Roma នឹង​កាន់​តែ​ប្រសើរ​ឡើង​នា​ពេល​ខាង​មុខ។

Roma កំពុង​បង្ហាញ​ទម្រង់​ប្រសើរ​ក្នុង​រដូវ​កាល​នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Mourinho។ ក្លឹប​កំពុង​ឈរ​លេខ ៤ ក្នុង​លីគ Series A ហើយ​ទើប​ឈ្នះ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Europa League។

លោក Mourinho បាន​មក​ដឹក​ក្លឹប Roma កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០២១។ មក​ដល់​ពេល​នេះ លោក​ដឹក ៩៩ ប្រកួត ហើយ​ឈ្នះ ៥៣ ប្រកួត ស្មើ ១៩ លើក និង​ចាញ់ ២៧ ដង ហើយ​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ UEFA Europa Conference League កាល​ពី​រដូវ​កាល​មុន៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់