• 2023-04-21 11:33:58
  • បាល់ទាត់

Juventus បាន១៥ពិន្ទុ​មកវិញ នៅ​លីគ​កំពូល​អ៊ីតាលី

  • 2023-04-21 11:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​សេះបង្កង់​ Juventus ត្រូវ​បាន​គេ​ផ្ដល់​ឱ្យ​ ១៥ពិន្ទុ​វិញ​នៅ​ក្របខ័ណ្ឌ Serie A បន្ទាប់​ពី​ក្លឹប​នេះ​ទៅ​តវ៉ា​នៅ​អង្គជំនុំជម្រះ​អូឡាំពិក​អ៊ីតាលី ដែល​ជា​តុលាការ​កាត់​ក្ដី​ផ្នែក​កីឡា​ជាន់​ខ្ពស់​នៅ​ប្រទេសនេះ។

ក្លឹប​នេះ​ត្រូវ​បាន​ស្ថាប័ន​បាល់ទាត់​អ៊ីតាលី​សម្រេច​ដក​ ១៥ពិន្ទុ ដោយសារ​តែ​ខាង​អាជ្ញាធរ​បាល់ទាត់​អ៊ីតាលី​រក​ឃើញ​ថា Juventus ក្លែងបន្លំ និង​បំប៉ោង​ចំណូល​របស់​ខ្លួន​បាន​ពី​ការ​ដោះដូរ​កីឡាករ​ចាប់​ពី​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២១។ កិច្ចការ​ពាក់ព័ន្ធ​នឹង​រឿង​ចំណូល​ និង​ចំណាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ពាក់ព័ន្ធ​នឹង​ភាព​យុត្តិធម៌ និង​សមធម៌​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​អភិបាលកិច្ច​បាល់ទាត់​អឺរ៉ុប។

ក្រោយ​ពី​គេ​ឱ្យ ១៥ពិន្ទុ​វិញ Juventus ឈរ​នៅ​ចំណាត់ថ្នាក់​លេខ ៣នៅ​លីគ​អ៊ីតាលី ជាមួយ​នឹង ៥៩ពិន្ទុ ខណៈ​ក្លឹប​លេខ ១គឺ Napoli មាន ៧៥ពិន្ទុ។ លីគ​អ៊ីតាលី​នៅ​សល់ ៨ប្រកួត​ទៀត​ទើប​ចប់​រដូវ​កាល។

ទោះ​ជា​បាន ១៥ពិន្ទុ​មក​វិញ​ក្ដី ថ្នាក់ដឹកនាំ​ក្លឹប​ Juventus នៅ​តែ​ជាប់​បម្រាម​ដដែល។ ក្លឹប​នេះ​ទៀត​សោត​បន្ត​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ​បាល់ទាត់​អ៊ីតាលី៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់