• 2023-04-21 11:03:45
  • បាល់ទាត់

Ten Hag និយាយ​ពី​អនាគត​របស់ De Gea

  • 2023-04-21 11:03:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Manchester United លោក Erik Ten Hag បាន​និយាយ​អំពី​អនាគត​របស់​អ្នក​ចាំ​ទី David de Gea។

ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​ថ្ងៃ​នេះ លោក Ten Hag បាន​និយាយ​ថា​ De Gea គឺ​ជា​កីឡាករ​ចាំ​ទី​ដែល​រារាំង​មិន​ឲ្យ​មាន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ច្រើន​ប្រកួត​ជាង​គេ​ (Clean Sheet) នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស​ក្នុង​រដូវ​កាល​នេះ។ ដូច្នេះ ទិន្នន័យ​នេះ​បាន​បញ្ជាក់​ថា​ De Gea គឺ​ជា​អ្នក​ចាំ​ទី​ដ៏​មាន​សមត្ថភាព។ លោក Ten Hag ឆ្លើយ​បែប​នេះ ពេល​អ្នក​សារព័ត៌មាន​សួរ​ថា​តើ De Gea គឺ​ជា​អ្នក​ចាំ​ទី​ដៃ​ទី​មួយ​រយៈ​ពេល​វែង ឬទេ​ សម្រាប់​ក្លឹប Manchester United។

ថ្វីត្បិត​ De Gea មាន​ទិន្នន័យ​ល្អ​ផ្នែក​ Clean Sheet ច្រើន​ អ្នក​ចាំ​ទី​រូប​នេះ​ត្រូវ​បាន​គូ​ប្រកួត​ស៊ុត​ចូល​ប្រកួត​ ៣៥​ គ្រាប់​ក្នុង​រដូវ​កាល​នេះ ដែល​ជា​តួ​លេខ​ខ្ពស់​មួយ​នៅ Premier League។

បច្ចុប្បន្ន​ ភាគី​ De Gea កំពុង​ចរចា​កុងត្រា​ថ្មី​ជាមួយ​ភាគី​បិសាច​ក្រហម។ កុង​ត្រា​បច្ចុប្បន្ន​របស់​កីឡាករ​អ្នក​ចាំ​ទី​នឹង​បញ្ចប់​នៅខែ​មិថុនានេះ។

De Gea បាន​មក​ចូល​រួម​ Manchester United កាល​ពី​ឆ្នាំ ២០១១ ហើយ​លេង​ឲ្យ​ក្លឹប​សរុប ៤០៧ ប្រកួត។ អ្នក​ចាំ​ទី​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​បិសាច​ក្រហម និង​មជ្ឈដ្ឋាន​បាល់​ទាត់​ជា​ច្រើន​កោត​សរសើរ​អំពី​សមត្ថភាព​ចាប់​ទី ជា​ពិសេស​ភាព​រហ័ស​ និង​ច្បាស់​លាស់​ក្នុង​ការ​សង្គ្រោះ​គ្រាប់​បាល់​គ្រោះ​ថ្នាក់​ជា​ច្រើន។ ទោះ​ជា​យ៉ាង​ណា ក៏​មាន​មតិ​រិះគន់​មួយ​ចំនួន បាន​លើក​ឡើង​ថា De Gea ហាក់​មាន​ចំណុច​ខ្សោយ​ក្នុង​ការ​បញ្ជូន​បាល់​ទៅ​មិត្ត​រួម​ក្រុម៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់