• 2023-04-20 03:32:08
  • បាល់ទាត់

ទីបំផុត Man City ប៉ះ Real ខណៈ AC បន្ត​ប៉ះ​ក្លឹប​រួម​លីគ Inter មួយ​ទៀត

  • 2023-04-20 03:32:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់​ទាត់​ក្នុង​ក្រប​ខណ្ឌ​អឺរ៉ុប Champions League បាន​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ប្រកួត​បន្ត​ក្នុង​វគ្គ៤ក្រុមចុងក្រោយហើយ ដោយ Man City ប៉ះ Real ខណៈ AC បន្ត​ប៉ះ​ក្លឹប​រួម​លីគ Inter មួយ​ទៀត បន្ទាប់​ពី​ទម្លាក់​ក្រុម Napoli។

សម្រាប់​ការ​ប្រកួត​វគ្គ ៨ក្រុម​ចុង​ក្រោយ ក្រុម​មេឃ​ខៀវ​របស់​អង់គ្លេស បាន​យក​ឈ្នះ​ជើងខ្លាំង​អាឡឺម៉ង់ ៤ ទល់ ១ សរុប​ទាំង​ពីរ​ជើង ហើយ​ស្ដេចស Real Madrid បាន​យក​ឈ្នះ​ក្រុម​តោខៀវ ឆែលស៊ី ៤ ទល់ ០ សរុប​ទាំង​ពីរ​ជើង។ ដោយ​ឡែក ក្រុម AC Milan បាន​យក​ឈ្នះ​ក្រុម​រួម​លីគ Italy Serie A ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ២ ទល់ ១ ហើយ Inter Milan បាន​យក​ឈ្នះ​ក្រុម​មក​ពី​ព័រទុយហ្កាល់ Benfica ក្នុង​លទ្ធផល​សរុប​ទាំង​ពីរ​ជើង ៥ ទល់ ៣។

គិត​មក​ដល់​វគ្គ ៤ក្រុម​ចុង​ក្រោយ យើង​ឃើញ​ក្លឹប​មក​ពី​អង់គ្លេស នៅ​សល់ ១ អ៊ីតាលី ២ និង​អេស្ប៉ាញ សល់​១។ ក្រុម Milan ទាំង​ពីរ នឹង​តតាំង​គ្នា​ជើង​ទី​១ ដោយ AC Milan នៅ​ថ្ងៃ​ទី ៩ ឧសភា។ ដោយ​ឡែក ស្ដេចស នឹង​បើក​ទ្វារ​កីឡដ្ឋាន Bernabeu របស់​ខ្លួនស្វាគមន៍​ក្រុមមេឃខៀវក្នុង​ថ្ងៃ​តែ​មួយ។

ការ​ប្រកួត​ជើង​ទី២ នឹង​ធ្វើ​នៅ​ថ្ងៃ​ទី ១៦ ឧសភា។ ចាំមើល​ថា អ្នក​ណា​ដែល​នឹង​អាច​ឈាន​ទៅ​ប្រជែង​តំណែង​ជើង​ឯក​ Champions League 2023 នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់