• 2023-04-19 12:26:18
  • បាល់ទាត់

Kroos បញ្ជាក់​ថា​នឹង​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​ជា​មួយ​ Real Madrid

  • 2023-04-19 12:26:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toni Kroos បាន​និយាយ​ទៅ​កាន់​ Prime Video នឹង​បន្ត​កុងត្រា​១ឆ្នាំ​ទៀត​ជា​មួយ​ក្លឹប​ Real Madrid រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano

Kroos បាន​និយាយ​ថា​ គេ​ជិត​ចុះ​កុងត្រា​បន្ត​ជា​មួយ​ Real ហើយ​ដោយ​អ្វី​ៗ​គឺ​ព្រមព្រៀង​រួចរាល់​អស់​ហើយ​។

តាម​ពិត​ទៅ​ដំបូង​ឡើង​ខ្សែ​បម្រើ​ Kroos មិន​ចង់​បន្ត​កុងត្រា​ជា​មួយ​ Real ឡើយ​ដោយ​គិត​គូរ​រឿង​ចូល​និវត្តន៍​ ក៏​ដូច​ជា​មិន​បន្ត​លេង​ឲ្យ​ដល់​កម្រិត​កំពូល​បាន​ យ៉ាង​ណា​សម្រេច​ចិត្ត​បន្ត​កុងត្រា​វិញ​ ក្រោយ​មាន​ការ​បញ្ចុះបញ្ចូល​ពី​ក្លឹប​។

Kroos មក​លេង​ឲ្យ​ Real តាំង​ពី​ឆ្នាំ​២០១៤ ដោយ​លេង​ឲ្យ​ក្លឹប​នេះ​បាន​ ៤០៦ប្រកួត​ និង​ស៊ុត​ចូល​ ២៧ប្រកួត​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់