• 2023-04-17 10:12:24
  • បាល់ទាត់

Kroos ត​កុង​ត្រា​ជាមួយ Real Madrid

  • 2023-04-17 10:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toni Kroos យល់​ព្រម​ត​កុងត្រា​ជាមួយ Real Madrid រហូត​ដល់​ឆ្នាំ ២០២៤។

យោង​តាម Goal ខ្សែ​បម្រើ​ Kroos បាន​ឯកភាព​ត​កុងត្រា ដើម្បី​បន្ត​នៅ Real រហូត​ដល់​ឆ្នាំ ២០២៤។ តាម​ពិត​ទៅ បើ​តាម Marca កីឡាករ Kroos មាន​ចេតនា​មិន​ចង់​ត​កុងត្រា​ឡើយ ព្រោះ​ខ្លាច​ខ្លួន​មិន​អាច​បន្ត​លេង​ដល់​ចំណុច​កំពូល​ឲ្យ Real Madrid។ ទោះ​ជា​យ៉ាង​ណា បើ​តាម​ប្រភព​ដដែល ក្លឹប Real អាច​បញ្ចុះបញ្ចូល​កីឡាករ​អាល្លឺម៉ង់​ឲ្យ​បន្ត​ជួយ​ក្លឹប​រយៈ​ពេល​ ១​ ឆ្នាំ​ទៀត។

Kroos បាន​មក​ចូល​រួម Real ពី​ Bayern Munich កាល​ពី​ឆ្នាំ ២០១៤។ កីឡាករ​លេង​ឲ្យ​ក្លឹប​ប្រមាណ ៤០០​ប្រកួត ហើយ​ជួយ​ក្លឹប​ឈ្នះ​ពាន​យ៉ាង​ច្រើន៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់